Connect with us

បាល់ទាត់អន្តរជាតិ

Messi នឹង​វិល​ត្រឡប់​ចូល​ទីលាន​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ

Published

on

ក្លឹប Inter Miami កំពុង​មាន​ការ​ប្រុងប្រយ័ត្ន​ជា​ខ្លាំង ចំពោះ​ការ​ស្តារ​ឡើង​វិញ​នូវ​កាយសម្បទារ​ដែល​បាន​រងរបួស​របស់ Messi ឲ្យ​ជា​សះស្បើយ។ ក្លឹប​យក្ស​របស់​អាមេរិក​មួយ​នេះ​បាន​លេង​ដោយ​គ្មាន Messi អស់​រយៈពេល​ជា​យូរ​មក​ហើយ ខណៈ​ដែល Messi តែងតែ​អង្គុយ​មើល​ក្រុម​លេង​ក្នុង​នាម​ជា​អ្នក​ទស្សនា​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ ទាំង​អ្នក​គាំទ្រ​ក្រុម និង​អ្នក​គាំទ្រ Messi នៅ​ទូទាំង​ពិភពលោក រង់ចាំ​យ៉ាង​អន្ទះសា​ចំពោះ​ការ​វិល​មក​លេង​វិញ​របស់​គាត់។ រដូវកាល​នេះ Messi លេង​បាន​តែ 12 ប្រកួតទេ​សម្រាប់​ក្លឹប Inter Miami ដោយ​ស៊ុត​បញ្ចូលទី​បាន 12 គ្រាប់ និង Assists 13 លើក។

សម្រាប់​ការ​ប្រកួត​បន្ទាប់​គ្រូបង្វឹក Gerardo Martino នៅ​តែ​ពិចារណា​លើ​ឱកាស​នៃ​ការ​ដាក់​ឲ្យ Messi ចូលលេង។ គាត់​ទំនង​ជា​នឹង​ដាក់​កីឡាករ​សំខាន់ៗ​របស់​គាត់​ឲ្យ​សម្រាក​ខ្លះ ដើម្បី​អាច​ឲ្យ​ពួកគេ​ស្ថិត​ក្នុង​ទម្រង់​ដ៏​ល្អ សម្រាប់​បន្តការប្រកួត​នៅ MLS Cup។ Martino ក៏​បាន​និយាយ​ផង​ដែរ​ថា Messi នឹង​ត្រូវ​ការ​ជា​សះស្បើយ 100 ភាគរយ។ Messi នឹង​ត្រឡប់​មក​ទីលាន​វិញ​ក្នុង​ការ​ប្រកួត​ទល់នឹង Philadelphia Union នៅ​ថ្ងៃសៅរ៍ទី 14 ខែកញ្ញា​ខាង​មុខ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២