Connect with us

បាល់ទាត់អន្តរជាតិ

Al Nassr ប្រកាស​ចែក​ផ្លូវគ្នា​ជាមួយ​ខ្សែការពារ​ស្លាប Alex Telles

Published

on

ខ្សែ​ការពារ​ឆ្វេង​សញ្ជាតិ​ប្រេស៊ីល Alex Telles ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប​បិសាចក្រហម Manchester United បាន​បញ្ចប់​កុងត្រា​របស់​ខ្លួន​ជាមួយ​ក្លឹប Al Nassr ហើយ នៅ​ថ្ងៃ​នេះ។ យោងតាម​ក្លឹប​អារ៉ាប៊ីសាអូឌីត Al Nassr បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​បញ្ចប់​កុងត្រា​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ព្រមព្រៀង​គ្នា​ពី​ភាគី​ទាំង​សងខាង។

យ៉ាង​ណា​មិញ ឥឡូវនេះ Alex Telles កំពុង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។ គួរ​រំលឹក​ដែរ​ថា នៅ​ថ្ងៃ​ទី 5 ខែ​តុលា ឆ្នាំ 2020 ខ្សែការពារ Alex Telles បាន​ផ្ទេរ​ទៅ​ក្លឹប​បិសាចក្រហម Manchester United ក្នុង​តម្លៃ 15 លានអឺរ៉ូ។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 4 ឆ្នាំ​ជាមួយ​បិសាចក្រហម។

គាត់​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្លឹប Man United នៅថ្ងៃទី 20 ខែតុលាឆ្នាំ 2020។ យ៉ាង​ណា​នៅ​ថ្ងៃទី 4 ខែ​សីហា ឆ្នាំ 2022 ខ្សែ​ការពារ​រូប​នេះ បាន​ផ្លាស់​ទៅ Sevilla ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើង។ បន្ទាប់​មក​នៅ​ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2023 គាត់​បាន​ផ្ទេរ​ទៅ Al-Nassr ក្នុង​តម្លៃ 6 លានផោន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២