បាល់ទាត់អន្តរជាតិ
Raphinha ចេញមុខការពារមិត្តរួមជាតិរបស់ខ្លួន ដែលតែងតែត្រូវបានអ្នកគាំទ្រជេរស្ទើរគ្រប់ការប្រកួត

ខ្សែប្រយុទ្ធឆ្នើម Vinicius Jr របស់ក្លឹប Real Madrid គឺជាកីឡាករបាល់ទាត់ដែលតែមានរឿងដ៏ចម្រូងចម្រាសជាញឹកញាប់ និងស្ទើរគ្រប់ការប្រកួត។ ដោយសារតែអាកប្បកិរិយាឌឺដងរបស់គាត់នៅលើទីលានប្រកួត កីឡាករប្រេស៊ីលរូបនេះត្រូវបានអ្នកគាំទ្ររបស់គូប្រជែងជេរជាញឹកញាប់ នៅស្ទើរតែគ្រប់កីឡដ្ឋាន ក្នុងប្រទេសអេស្ប៉ាញ ឲ្យតែ Real Madrid លេងនៅក្រៅដី។
ទោះជាយ៉ាងណាក៏ដោយ មិត្តរួមជាតិរបស់គាត់ គឺខ្សែប្រយុទ្ធស្លាប Raphinha របស់ក្លឹប Barcelona បានចូលមកការពារគាត់ ដោយលើកឡើងថា៖ “Vinicius Jr មានភាពខុសប្លែកគ្នាទាំងស្រុង ពេលនៅលើទីលាន និងនៅខាងក្រៅ។ វាជារឿងធម្មតាទៅហើយ ដែលកីឡាករភាគច្រើនបែបនេះ។ ខ្ញុំតែងតែនិយាយថា Vinicius Jr ជាមនុស្សដ៏អស្ចារ្យម្នាក់”។
គួររំលឹកផងដែរថា កាលពីរដូវកាលមុន Vinicius Jr បានក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការលើកពាន UCL និងពានលីគរបស់ Real Madrid។ បច្ចុប្បន្ន Vinicius Jr កំពុងស្ថិតក្នុងចំណោមកីឡាករដែលមានភាគរយខ្ពស់បំផុត សម្រាប់ការឈ្នះពាន Ballon d’Or នៅឆ្នាំ 2024 ជាមួយប្រកួតប្រជែងផ្សេងទៀតដូចជា Jude Bellingham, Rodri និង Dani Carvajal។
ប្រភព: Dailysports
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!