Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម ចង់​បាន​ខ្សែការពារ​វ័យ​ក្មេង​របស់​ក្លឹប Juventus

Published

on

បញ្ហា​នៅ​ប្រពន្ធ​ការពារ​របស់​ក្លឹប​បិសាចក្រហម Manchester United មិនមែន​ជា​រឿង​ដែល​ត្រូវ​លាក់​បាំង​នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​មាន​ការ​ពង្រឹង​បន្ថែម ដោយ​ចុះ​ហត្ថលេខា​លើ​កីឡាករ​កំពូលៗ​មួយ​ចំនួន​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ចង់​នាំ​យក​ខ្សែការពារ​ចំណូល​ថ្មី​មក Old Trafford ទៀត​ផង​ដែរ។

ជាក់​ស្ដែង​យោងតាម​របាយការណ៍​ពី ​​Tutto Juve បាន​ឲ្យ​ដឹង​ថា លោក Erik ten Hag ដែល​ជា​គ្រូ​បង្វឹក​របស់​បិសាចក្រហម បាន​ចាប់អារម្មណ៍​លើ​ខ្សែ​ការពារ​ឆ្វេង Juan Cabal របស់ Juventus។ ខ្សែការពារ​​វ័យ 23 ឆ្នាំ​រូប​នេះ ទើប​តែ​ត្រូវ​បាន​ Junventus ចុះ​ហត្ថលេខា​នាំ​យក​មក​នៅ​​រដូវកាល​ក្ដៅ​នេះ​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ Juan Cabal បាន​ចូល​លេង 3 ប្រកួត​នៅ​ដើម​រដូវកាល​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Thiago Motta។ ថ្វី​ដ្បិត​​តែ​មាន​រយៈ​ពេល​ខ្លី​នៃ​ការ​បង្ហាញ​សមត្ថភាពនៅ​លើ​ទីលាន​ប្រកួត​ក៏​ដោយ កីឡាករ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ​មាន​ទម្រង់​លេង​យ៉ាង​ល្អ និងធ្វើ​ឲ្យ​បិសាចក្រហម​ចាប់​​អារម្មណ៍។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​បាន​ដឹង​ថា Juventus មិន​មាន​បំណង​ចង់​ចែក​ផ្លូវគ្នា​ជាមួយ Juan Cabal នោះ​ឡើយ ដោយ​គ្មាន​ហេតុផល​គ្រប់គ្រាន់ ខណៈ​ដែល​ពួក​គេ​បាន​ចាយ​ប្រាក់ 13 លានអឺរ៉ូ ទិញ​គេ​ពី Verona។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២