Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ត្រៀម​ចរចា​កុងត្រា និង​លក្ខខណ្ឌ​ថ្មី​ជា​មួយ Eddie Nketiah

Published

on

ខ្សែ​ប្រយុទ្ធ​វ័យ 23 ឆ្នាំ​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​នៅ​ក្លឹប​កាំភ្លើងធំ Arsenal គឺ​កីឡាករ Eddie Nketiah ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា គាត់​នឹង​ចាកចេញ​ពី​ក្លឹប នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ស្រប​ពេល​ដែល​កុងត្រា​បច្ចុប្បន្ន​បាន​ផុត​កំណត់​ទៅ​ហើយ។

ក្លឹប​កាំភ្លើង​ធំ Arsenal បានប្រាប់​អ្នក​គាំទ្រ​កាល​ពី​ថ្មីៗ​នេះ​ថា Eddie Nketiah នឹង​បន្ត​ស្នាក់​នៅ​ជា​មួយ​ក្លឹប​ជា​ច្រើន​ឆ្នាំ​បន្ត​ទៀត ដោយ​ពួក​គេ​កំពុង​ដំណើរ​ការ​ចរចា​លើ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​សម្រាប់​ខ្សែប្រយុទ្ធ​រូប​នេះ។

ក្លឹបកាំ​ភ្លើង​ធំ​បាន​អនុញ្ញាត​ឲ្យ Alexandre Lacazette ចាកចេញ​ម្នាក់​ទៅ​ហើយ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ដូច្នេះ​ប្រហែល​ជា​ពួក​គេ​មិន​អាច​ឲ្យ Nketiah ត្រូវ​បាត់​បង់​ឡើយ។ Arsenal កំពុង​មាន​ខ្សត់ខ្សោយ​កីឡាករ​ដែល​លេង​នៅ​តំបន់​ប្រយុទ្ធ​បាន​ល្អ។

Eddie Nketiah បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​ នៃ​រដូវកាល​នេះ ជា​មួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី 13 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 34 ប្រកួត គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​របស់​ក្លឹប។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២