បាល់ទាត់អន្តរជាតិ
Alex Telles រកបានក្លឹបថ្មីភ្លាមៗ ក្រោយចាកចេញពី Al Nassr

មិនយូរប៉ុន្មានឡើយ បន្ទាប់ពីចាកចេញពីក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr ខ្សែការពារសញ្ជាតិប្រេស៊ីល Alex Telles បានរកឃើញក្លឹបថ្មីភ្លាមៗ ដើម្បីបន្តអាជីពរបស់ខ្លួន។ យោងតាមរបាយការណ៍ពី talkSPORT បានឲ្យដឹងថា អតីតខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United រូបនេះ នឹងត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញ។
ខ្សែការពារ Alex Telles នឹងវិលទៅកាន់ប្រទេសប្រេស៊ីល ដើម្បីចូលរួមជាមួយក្លឹប Botafogo។ កីឡាករវ័យ 31 ឆ្នាំរូបនេះត្រូវបានគេដឹងថា នឹងចុះហត្ថលេខាលើកុងត្រារយៈពេល 2 ឆ្នាំកន្លះជាមួយក្លឹបថ្មីមួយនេះ។
សូមរំលឹកផងដែរថា កាលពីម្សិលមិញ ថ្ងៃទី 2 ខែកញ្ញា កន្លងទៅ Alex Telles និងក្លឹប Al Nassr បានបញ្ចប់កុងត្រា ដែលព្រមព្រៀងគ្នាទាំងសងខាងរវាងក្លឹប និងកីឡាករ។ ទោះជាយ៉ាងណា សម្រាប់ហេតុផលនៃការសម្រេចចិត្តបែបនេះមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
ប្រភព: Dailysports