Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ត្រៀម​បញ្ជូន​ខ្សែការពារ​ស្លាប​របស់​ខ្លួន​ទៅ​ប្រទេស​ទួរគី

Published

on

ការ​ខ្ចី​ជើង Victor Osimhen ទៅ​កាន់​ប្រទេស​ទួរគី​ជាមួយ​ក្លឹប Galatasaray បាន​ក្លាយ​ជា​ឧទាហរណ៍​មួយ​នៃ​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​ក្លឹប​ផ្សេង​ទៀត ដែល​ចង់​បញ្ចេញ​កីឡាករ​របស់ពួកគេ​ឲ្យ​ចេញ​ពី​ក្លឹប។ យោងតាម​កាសែត Daily Telegraph បាន​រាយការណ៍​ថា ក្លឹប​តោខៀវ Chelsea កំពុង​ត្រៀម​ដាក់​ខ្ចី​ជើង​ខ្សែការពារ Ben Chilwell ទៅ​ក្លឹប​ទួរគី​ណា​មួយ បើ​មិន​ដូច្នេះ​ទេ គាត់​នឹង​អវត្តមាន​មិន​អាច​លេង​បាល់ទាត់​រយៈពេល​រហូត​ដល់ 4 ខែ។

ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ក្របខ័ណ្ឌ Super League ដែល​ជា​លីគ​ក្នុង​ស្រុក​របស់​ប្រទេស​ទួរគី គឺ​បើក​រហូតដល់​ថ្ងៃទី 18 ខែ​កញ្ញា ដូច្នេះ Chelsea មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​បញ្ចេញ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ។ កន្លង​មក​មាន​ពាក្យ​ចចាម​អារ៉ាម​ថា Ben Chilwell ត្រូវ​បាន​ទាក់ទង​ដោយ​បិសាចក្រហម ប៉ុន្តែ​នោះ​គ្រាន់​តែ​ជា​រឿង​មិន​ពិត​ប៉ុណ្ណោះ​។

ប្រសិន​បើ Chelsea ចង់ឲ្យ Ben Chilwell ផ្ទេរ​ទៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ក៏​មិន​អាច​ធ្វើ​បាន​ផង​ដែរ ព្រោះ​នៅ​ទីនោះ​បង្អួច​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​បាន​បិទ​ទៅ​ហើយ។ ដូច្នេះ​សម្រាប់ Ben Chilwell ការ​ខ្ចី​ជើង​ទៅ​ក្លឹប​ទួរគី គឺ​ជាឱកាស​តែ​មួយ​គត់ ដែល​ពួក​គេ​អាច​ធ្វើ​បាន។ តាម​ពិត​ទៅ Chelsea ចង់​លក់​គាត់ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​ភ្លាមៗ​បែប​នេះ ក្លឹប​ទំនង​ជា​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​លក់​គេ​នោះ​ទេ។

ប្រភព: Dailysports

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២