បាល់ទាត់អន្តរជាតិ
Dani Carvajal បញ្ជាក់ថា ខ្លួននឹងចាកចេញ បើក្លឹបលែងត្រូវការ

ខ្សែការពារស្លាប Dani Carvajal របស់ក្លឹប Real Madrid បាននិយាយថា បើតាមចិត្តគំនិតរបស់គាត់ ការស្នាក់នៅ Bernabeu គឺជាជម្រើសដ៏ល្អបំផុត ព្រោះវាជាផ្ទះរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបង្ហាញពីចិត្តចង់ចាកចេញពីទឹកដីអេស្ប៉ាញ ដើម្បីស្វែងរកក្លឹបថ្មីដែរ។
យ៉ាងណាមិញ Dani Carvajal ដែលមានវ័យ 32 ឆ្នាំ ត្រូវបានគេចាត់ទុកថាជាខ្សែការពារស្តាំដ៏ល្អបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់ ហើយគាត់បានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ Real Madrid ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ រួមទាំងរដូវកាលមុនផងដែរ ដោយបានឈ្នះពាន UCL និងពាន La Liga ផងដែរ។
ថ្មីៗនេះ Dani Carvajal បាននិយាយប្រាប់ទៅកាន់កាសែត The Athletic ថា កុងត្រារបស់គាត់ជាមួយ Real Madrid នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយមិនទាន់មានការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីនៅឡើយទេ។ Dani Carvajal បានបន្ថែមទៀតថា គាត់មិនគិតពីការចូលនិវត្តន៍ទេ ហើយនឹងជ្រើសរើសបន្តនៅ Real Madrid ប៉ុន្តែបើកាលៈទេសៈមិនអំណោយផលទេ គាត់ក៏បើកចិត្តក្នុងការបន្តអាជីពនៅក្លឹបផ្សេងទៀតដែលមិនស្ថិតនៅលីគកំពូលនៃតំបន់អឺរ៉ុបផងដែរ។
ប្រភព: Sportsmole
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!