Connect with us

បាល់ទាត់អន្តរជាតិ

Jose Mourinho ចង់​នាំ​យក Antony ទៅ​កែ​ច្នៃ​នៅ​លីគ​ទួរគី

Published

on

ការ​ទទួល​បាន Victor Osimhen ពី​សំណាក់​ក្លឹប Galatasaray បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Fenerbahce ដែល​ជា​គូ​ប្រជែង​នឹង​គ្នា ហាក់​មាន​ការ​ច្រណែន​ជា​ខ្លាំង។ ទោះ​ជា​យ៉ាង​ណា​​គ្រូបង្វឹក​របស់​ក្លឹប Fenerbahce លោក Jose Mourinho មាន​បំណង​ចង់​ផ្គាប់​ចិត្ត​អ្នកគាំទ្រ​របស់​គាត់​វិញ ដោយ​នឹង​នាំយក​កីឡាករ​ឆ្នើម​ម្នាក់​ពី​ប្រទេស​អង់គ្លេស។

យោងតាម​ការ​ចុះ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ទួរគី Fotomac បាន​ឲ្យ​ដឹង​ថា ក្លឹប Fenerbahce ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Antony ដើម្បី​ផ្គាប់​ចិត្ត​អ្នកគាំទ្រ​របស់​ពួកគេ។ ក្លឹប​ដែល​ស្ថិត​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល​មួយ​នេះ មាន​បំណង​ខ្ចី​ជើង Antony មួយ​រដូវកាល ហើយ​ពួក​គេ​បាន​ចូល​ចរចា​ជាមួយ​បិសាចក្រហម​រួច​ហើយ​ពាក់​ព័ន្ធ​លើ​រឿង​នេះ។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា កាល​ពី​រដូវកាល​មុន Galatasaray ក៏​ចង់​ខ្ចី​ជើង Antony ផង​ដែរ ប៉ុន្តែ​ក្រោយ​មក​ក្លឹប​បាន​ឈាន​ដល់​កំណត់​នៃ​ការ​ចំណាយ​ថវិការ​លើ​កីឡាករ បន្ទាប់​ពី​បាន​ចុះហត្ថ​លេខា​លើ Hakim Ziyech។ មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ប្រទេស​ទួរគី​បិទ​នា​ថ្ងៃ​ទី 18 ពាក់​កណ្ដាល​ខែ​នេះ Fenerbahce នឹង​ព្យាយាម​ចរចា​រយក Antony ឲ្យ​បាន ហើយ​គេ​ជឿ​ថា​លោក Jose Mourinho គឺ​ជា​អ្នក​ជម្រុញ​ដ៏​សំខាន់​ក្នុង​រឿងនេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២