Connect with us

បាល់ទាត់អន្តរជាតិ

Darwin Nunez មិន​មាន​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ បន្ទាប់​ពី​ជាប់​ទាក់ទង​នឹង​ការ​ផ្ទេរ​ទៅ Liverpool

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Darwin Nunez ត្រូវ​បាន​គេ​ជម្រុះ​ឈ្មោះ​​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​នឹង​ប្រទេស​ប៉ាណាម៉ា​នៅ​រំលង​អាធ្រាត​យប់​មិញ​នេះ ខណៈ​ដែល​កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​គិត​ថា​កំពុង​មាន​ភាព​មមាញឹក​ជា​មួយ​នឹង​ក្លឹប​ហង្សក្រហម Liverpool។

យ៉ាង​ណា​មិញ Darwin Nunez បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​របស់​ប្រទេស​គាត់កាល​ពី​ពេល​ថ្មីៗនេះ ដោយ​ប្រកួត​ជាមួយ​ម៉ិកស៊ិក និង​សហរដ្ឋអាមេរិក ប៉ុន្តែ​ពេល​ប្រកួត​ជា​មួយ​ប៉ាណាម៉ា គាត់​មិន​មាន​ឈ្មោះ​ឡើយ សូម្បី​តែ​ជា​កីឡាករ​បម្រុង​ក៏ដោយ។

ខ្សែប្រយុទ្ធ​របស់​ក្លឹប Benfica រូប​នេះ បាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Liverpool រួច​ហើយ បន្ទាប់​ពី​ពិភាក្សា​ជា​មួយ​ភ្នាក់ងារ​របស់​គាត់ ហើយ​ក្លឹប​ទាំង​ពីរនៅ​តែ​ពិភាក្សា​លើ​តម្លៃ​ផ្ទេរ​ជាក់លាក់​មួយ​ប៉ុណ្ណោះ។

Benfica ដែល​ជា​ក្លឹបយក្ស​នៅ​ព័រទុយហ្គាល់​កំពុង​ចង់​បាន​តម្លៃ 80 លានអឺរ៉ូ បូក​បន្ថែម 20 លានអឺរ៉ូ​ផ្សេង​ទៀត​លើ​លក្ខខណ្ឌ​ផ្ទេរ។ យ៉ាង​ណា Liverpool កំពុង​ព្យាយាម​ចរចា​តម្លៃ​ទាប​ជាង 70 លានអឺរ៉ូ ប៉ុន្តែ​ទោះ​បី​ជា​មិន​អាច​ចុះ​ទាប​ជាង​នេះ​បន្ថែម​ទៀត​ក៏​ដោយ ក៏​គេ​គិត​ថា Liverpool នៅ​តែ​ចុះ​ហត្ថលេខា​លើ Darwin Nunez ដែរ ដែល​វា​ជា​តម្លៃ​ផ្ទេរ​បំបែក​កំណត់ត្រា​បច្ចុប្បន្ន​របស់​ពួក​គេ ដ៏​ធំ​បំផុត​មួយ​ក្នុង​រដូវក្តៅ​នេះ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២