បាល់ទាត់អន្តរជាតិ
Jurgen Klopp លើកឡើងថា កីឡាករមិនមែនជាផ្នែកមួយដ៏សំខាន់ ក្នុងការធ្លាក់ចុះនៃទម្រង់លេងរបស់បិសាចក្រហមនោះទេ
ក្លឹបបិសាចក្រហម Manchester United ជាក្លឹបដ៏មានវ័យចំណាស់ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងពិភពបាល់ទាត់ ជាពិសេសការបង្កើតកំណត់ត្រាឈ្នះពានលីគកំពូលរបស់អង់គ្លេស Premier League ចំនួន 20 សម័យកាលរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បិសាចក្រហម បានធ្លាក់ចុះនូវភាពខ្លាំងរបស់ខ្លួន ហើយហាក់ដូចជាមានអ្វីម្យ៉ាងដែលជាបញ្ហានៅមិនទាន់អាចរកឃើញ។
យ៉ាងណាមិញលោក Jurgen Klopp ដែលជាអតីតគ្រូបង្វឹករបស់ Liverpool បានបង្ហាញការយល់ឃើញពីវិបត្តិនៅបិសាចក្រហម ដែលនោះពាក់ព័ន្ធនឹងគោលនយោបាយផ្ទេរ និងអាកប្បកិរិយាដែលក្លឹបបានប្រព្រឹត្តិចំពោះកីឡាកររបស់ពួកគេ។ បុរសវ័យ 57 ឆ្នាំរូបនេះបានលើកឧទាហរណ៍ដោយរិះគន់ពីរបៀបដែល Jadon Sancho ទទួលបាននៅ Old Trafford។
យោងតាមសម្ដីរបស់ Jurgen Klopp ដែលប្រាប់ទៅ talkSPORT បានលើកឡើងថា៖ “ប្រសិនបើពិភពលោកទាំងមូលបាត់បង់ទំនុកចិត្ត និងជំនឿជាក់លើកីឡាករ គ្រូបង្វឹកត្រូវឈរក្នុងគោលជំហរនៃការទទួលខុសត្រូវដ៏ខ្ពស់សម្រាប់កីឡាករ។ ខ្ញុំមិនជឿថា ក្លឹបមួយទិញកីឡាករម្នាក់ដែលគ្មានប្រយោជន៍សុទ្ធសាធ ក្នុងតម្លៃ 80 លានផោន រួចបញ្ជូនគាត់ឲ្យខ្ចីជើងទៅក្លឹបផ្សេងនោះឡើយ”។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!