បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona បញ្ជាក់ថា Gavi នឹងយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លឹប

យោងតាមសេចក្ដីរាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ប្រធានក្លឹប Barcelona លោក Joan Laporta បានបញ្ជាក់ថា ក្លឹបរបស់គាត់ជិតបិទបញ្ចប់រួចរាល់ហើយ ក្នុងការឈានដល់កិច្ចព្រមព្រៀងថ្មីមួយជាមួយកីឡាករវ័យក្មេង Pablo Gavi។
Gavi ដែលមិនទាន់មានវ័យ 18 ឆ្នាំពេញលេញផងនោះ បានក្លាយជាខ្សែបម្រើដ៏សំខាន់របស់ក្លឹប Barcelona ក្នុងរដូវកាលឆ្នាំ 2021/22 នេះ ដោយបង្ហាញខ្លួនបាន 47 ដង គ្រប់ការប្រកួតទាំងអស់របស់ក្លឹប។
ប៉ុន្តែកីឡាករវ័យក្មេងរូបនេះ នៅមានកុងត្រាសម្រាប់ក្លឹបបច្ចុប្បន្នរបស់ខ្លួន ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ដែលបង្កឲ្យមានហានិភ័យអំពីអនាគតរបស់គាត់នាពេលខាងមុខ ស្របពេលដែលក្លឹបហង្សក្រហម Liverpool កំពុងព្យាយាមទាក់ទងចង់បានគាត់ ដោយពួកគេហ៊ានចំណាយដល់ខ្ទង់ 40 លានអឺរ៉ូ។
មានការរាយការណ៍មួយបានលើកឡើងថា Gavi បានបដិសេធសំណើរកុងត្រាថ្មីរបស់ Barcelona ដែលមានតម្លៃ 2 លានអឺរ៉ូក្នុងមួយឆ្នាំ ហើយវាជាតួលេខដែលមានចំនួនតិចតួចបំផុត បើគាត់ព្រមផ្ទេរទៅ Liverpool នោះនឹងទទួលបានជិត 9 លានអឺរ៉ូឯណោះ។
ទោះយ៉ាងណាក៏ដោយ ជម្រើសដែលពេញចិត្តរបស់ Gavi នៅតែត្រូវបានគេគិតថា គឺជាក្លឹប Barcelona ព្រោះគាត់ជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជន La Masia និងតែងតែមាន Barcelona នៅក្នុងចិត្តជានិច្ច។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល