Connect with us

បាល់ទាត់អន្តរជាតិ

មូលហេតុ​ដែល Sergi Roberto បដិសេធ​មិន​ផ្ទេរ​ទៅ​លេង​នៅ PL និង​សុខ​ចិត្ត​ចូលរួម​ជាមួយ​ក្លឹប Como

Published

on

នៅ​រដូវក្តៅ​នេះ កីឡាករ​ជើង​ចាស់ និង​ជា​អតីត​កាពីតែន​ក្រុម​របស់ Barcelona គឺ​ខ្សែ​បម្រើ Sergi Roberto បាន​ចាកចេញ​ពី​ក្លឹប​កាតាឡាន់​ទៅ​ចូលរួម​ជាមួយ​ក្រុម​ចំណូល​ថ្មី​ដែល​ទើប​នឹង​ឡើង​មក​លីគ​កំពូល​នៃ​ប្រទេស​អ៊ីតាលី Como។ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ថា គាត់​ក៏​បាន​ទទួល​សំណើរ​ពី​ក្លឹប​នៅ Premier League ដែរ ដែល​ពួក​គេ​ចង់​ចុះ​ហត្ថលេខា​លើ​គាត់ ប៉ុន្តែ​គាត់​សម្រេច​ចិត្ត​ជ្រើសរើស​ទៅ​លេង​នៅ Serie A ជំនួស​វិញ។

ជា​ការ​ពិត​ណាស់ បន្ទាប់​​​ពី​បាន​ប្រកាស​​សម្រេច​ចិត្ត​ចាក​ចេញ​ពី Camp Nou កីឡាករ​ឆ្នើម Sergi Roberto ត្រូវ​បាន​ក្លឹប​​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន។ ជាក់​ស្ដែង​យោងតាម​ការ​អះអាង​របស់​គាត់​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា ក្លឹប​ទាំង​នោះ​មាន​ក្លឹប​នៅ​ប្រទេស​អេស្ប៉ាញ, ក្លឹប​នៅ​មជ្ឈិមបូព៌ា និង​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប ក៏ដូច​ជា​ក្លឹប​នៅ Serie A និង Premier League ផង​ដែរ។

ទោះ​បី​ជាយ៉ាង​ណា​ក៏ដោយ បន្ទាប់​ពី​បាន​និយាយ​ជាមួយ​គ្រូបង្វឹក​ថ្មី​របស់​ក្លឹប Como លោក Cesc Fabregas ពេល​នោះ​បាន​ធ្វើ​ឲ្យ Sergi Roberto សម្រេច​ចិត្ត​ចូលរួម​ជាមួយ​ពួក​គេ​តែ​ម្ដង។ យ៉ាង​ណា​មិញ Sergi Roberto ពិត​ជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ Cesc Fabregas ខណៈ​ដែល​អ្នកទាំង 2 ជា​ជន​ជាតិ​អេស្ប៉ាញ​ដូចគ្នា និង​ជា​អតីត​មិត្ត​រួម​ក្រុម​ចាស់​កាល​នៅ Barcelona។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២