បាល់ទាត់អន្តរជាតិ
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
ស្ថានភាពកុងត្រារបស់ខ្សែបម្រើក្លឹប Bayern Munich គឺកីឡាករ Joshua Kimmich កំពុងមានការចាប់អារម្មណ៍ពីក្លឹបយក្ស 2 របស់អេស្ប៉ាញ គឺ Barcelona និង Real Madrid។ យ៉ាងណាមិញ សម្រាប់ Joshua Kimmich នៅពេលនេះ គាត់មានការស្ទាក់ស្ទើរក្នុងការបន្តកុងត្រាថ្មីរបស់គាត់ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយត្រូវបានគេរំពឹងថា កីឡាករឆ្នើមរូបនេះនឹងចាកចេញនាចុងរដូវកាលខាងមុខ។
យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា Joshua Kimmich មានជម្រើសអាទិភាពដ៏ពិសេស ដោយគាត់អាចជ្រើសរើសរវាង Barcelona និង Real Madrid ខណៈដែលក្លឹបយក្សទាំង 2 នេះ ពិតជាចង់បានគាត់ជាខ្លាំង។ យ៉ាងណា Barcelona ត្រូវបានគេដឹងថា ហាក់មានប្រៀបជាងក្នុងការចរចាជាមួយ Kimmich ព្រោះពួកគេមានគ្រូបង្វឹកលោក Hansi Flick ដែលធ្លាប់ដឹកនាំនៅ Bayern Munich និងជាអតីតគ្រូរបស់ Kimmich។
សម្រាប់ Real Madrid ថ្វីត្បិតតែពួកគេគ្មានខ្នងបង្អែក ក្នុងការចរចា តែពួកគេមានលក្ខខណ្ឌផ្ទេរ និងស្ថានភាពល្អប្រសើរផ្នែកហិរញ្ញវត្ថុ ដែលអាចឲ្យ Kimmich ពិចារណាផងដែរ។ បន្ថែមលើសពីនេះទៀត Real Madrid កំពុងស្វែងរកអ្នកជំនួស Toni Kroos ហើយគោលដៅសំខាន់នៅឆ្នាំក្រោយពួកគេចង់បាន Rodri ប៉ុន្តែលទ្ធភាពដែលអាចផ្ទេរ Kimmich ប្រហែលជាងាយស្រួលជាង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!