Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​ល្បីៗ​ទាំង 5 រូប ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​បិសាចក្រហម Manchester United

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​ដឹង​ថា ជា​ក្លឹប​ដ៏​អស្ចារ្យ​បំផុត​មួយ នៅ​ក្នុង​ពិភព​បាល់ទាត់។ ក្លឹប​បិសាចក្រហម ក៏​ជា​កន្លែង​ដែល​ធ្លាប់​ផលិត​ចេញ​នូវ​កីឡាករ​ល្បីៗ​ជា​ច្រើន​ផង​ដែរ ដែល​ជា​ឈុត​យុវជន រឺ​គេ​ហៅ​ថា United Academy។

United Academy ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1998 បន្ទាប់​ពី​ការ​រៀបចំ​ឡើង​វិញ​នូវ​បាល់ទាត់​យុវជន​ក្នុង​ប្រទេស​អង់គ្លេស ប៉ុន្តែ​មាន​ឫស​គល់​តាំង​ពី​ទសវត្សរ៍ឆ្នាំ 1930 ម្ល៉េះ។ ដោយ​ឡែក​ថ្ងៃ​នេះ យើង​នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ស្គាល់​ពី​កីឡាករ​ល្អៗ​ទាំង 5 រូប ដែល​ប្រសូត្រ​ចេញ​ពី​ការ​បណ្ដុះ​បណ្ដាល​របស់​ក្លឹប Manchester United ផ្ទាល់​តែ​ម្ដង។

5. Paul Pogba

Pogba គឺ​ជា​ខ្សែ​បម្រើ​ដ៏​លេច​ធ្លោរ​បំផុត​ដែល​ធ្លាប់​ឈ្នះពាន FIFA World Cup និង UEFA Nations League ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បារាំង និង​ធ្លាប់​ឈ្នះ UEFA Europa League ជាមួយ Manchester United។ នៅ​ឆ្នាំ 2016 តម្លៃ​ផ្ទេរ​របស់​គាត់​ឡើង​ដល់ 94.50 លានផោន ដែល​ជា​តម្លៃ​បំបែក​កំណត់​ត្រា​របស់​ក្លឹប។

4. Phil Neville

Neville គឺ​ជា​កីឡាករ​ដ៏​ជោគជ័យ​នៅ Manchester United។ គាត់​បាន​ឈ្នះពាន​រង្វាន់ Premier League ចំនួន​ប្រាំមួយ, Champions League មួយ, FA Cup ចំនួនបី និង FA Community Shields ចំនួន​បី​ជា​មួយ​ក្លឹប។

3. Ryan Giggs

Ryan Giggs គឺ​ជា​កីឡាករ​សញ្ជាតិវេលស៍ ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​រហូត​ដល់ 945 ដង។ គាត់មាន​ស្ថិតិ Assists 250 និង​ធ្លាប់​ឈ្នះ​ពានរង្វាន់​សរុប​រហូត​ដល់ 35 ពាន។

2. David Beckham

បុរស​សង្ហារ David Beckham គឺ​ជាខ្សែបម្រើ​ដ៏​ឆ្នើម​ម្នាក់​ក្នុង​ជំនាន់​របស់​គាត់។ គាត់​ធ្លាប់​ឈ្នះពាន​រង្វាន់ Premier League ចំនួន​ប្រាំមួយ, ពាន UCL មួយ និង​ពានរង្វាន់​ក្នុង​ស្រុក​ផ្សេង​ទៀត​ចំនួន 6 ជាមួយ​នឹង​ក្លឹប​បិសាចក្រហម។

1. Paul Scholes

Scholes គឺ​ជា​ខ្សែបម្រើ​ដ៏​ឆ្នើម​ម្នាក់​ដែល​អ្នក​ណាៗ​ក៏​ស្គាល់​ដែរ។ គាត់​ជា​កីឡាករ​ដ៏​លេច​ធ្លោរ​របស់​ក្លឹប Manchester United និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ គាត់​ជា​ខ្សែបម្រើ​កណ្តាល​ដែល​លេង​ពោរពេញ​ដោយ​ទំនុក​ចិត្ត។ គាត់​បាន​ឈ្នះពាន​រង្វាន់ Premier League ចំនួន 11 ដង, ពានរង្វាន់ UCL ចំនួន 2 ដង, FA Cup ចំនួន 4 ដង, ពានរង្វាន់ League Cup ចំនួន 3 ដង, ពានរង្វាន់ Community Shields ចំនួន 5 ដង, Club World Cup ចំនួន​មួយ និង​ពានរង្វាន់ Intercontinental Cup មួយ។

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២