បាល់ទាត់អន្តរជាតិ
បិសាចក្រហមត្រៀមកញ្ចប់ថវិកា 70 លានផោន ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់របស់ Crystal Palace នៅឆ្នាំក្រោយ
អស់រយៈពេលជាយូរមកហើយ ក្លឹបបិសាចក្រហម Manchester United បានតាមប្រមាញ់ខ្សែប្រយុទ្ធស្លាបរបស់ Crystal Palace គឺកីឡាករ Michael Oliseh ប៉ុន្តែបន្ទាប់មកកីឡាករឆ្នើមរូបនេះបានចាកចេញទៅ Bayern Munich។ ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមបានងាកគោលដៅរបស់ខ្លួនមករកខ្សែប្រយុទ្ធស្លាបម្នាក់ផ្សេងទៀតដោយជាកូនក្រុមរបស់លោក Oliver Glasner ដូចគ្នា។
យោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា បិសាចក្រហមបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់សំណើរលើខ្សែប្រយុទ្ធស្លាប Eberechi Eze របស់ Crystal Palace ដែលសំណើរនោះមានតម្លៃប្រហែល 70 លានផោន។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះត្រូវបានគេជឿថា នឹងកើតឡើងនៅរដូវក្តៅឆ្នាំ 2025 ដែលជាអំឡុងពេលចុងបញ្ចប់នៃរដូវកាលនេះ។
គេបានមើលឃើញថា Crystal Palace មិនប្រញាប់ពេកទេ ក្នុងការលក់ Eberechi Eze ប៉ុន្តែបើមានសំណើរដ៏ខ្ពស់ណាមួយ ពួកគេក៏មិនឲ្យរំលងឱកាសនេះដែរ។ ទន្ទឹមនឹងនេះ ក្រៅពី Eberechi Eze បិសាចក្រហមនឹងព្យាយាមចុះហត្ថលេខាលើខ្សែការពារកណ្តាលម្នាក់ទៀតរបស់ Everton គឺកីឡាករ Jarrad Branthwaite នៅរដូវក្តៅឆ្នាំក្រោយដូចគ្នា។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!