បាល់ទាត់អន្តរជាតិ
ខ្សែការពារសំខាន់ម្នាក់របស់ Pep Guardiola រងរបួសធ្ងន់
របួសដែលបានកើតឡើងក្នុងអំឡុងពេលនៃការប្រកួតសម្រាប់ក្រុមជម្រើសជាតិ តែងតែធ្វើឲ្យអ្នប៉ះពាល់ដល់អារម្មណ៍របស់គ្រូបង្វឹកនៅក្លឹប ហើយថ្ងៃនេះគឺខ្សែការពារម្នាក់របស់ Manchester City បានរងរបួស។ អំឡុងពេលប្រកួតជាមួយអាឡឺម៉ង់ ខ្សែការពារ Nathan Ake បានរងរបួស ដែលត្រូវប៉ាន់ស្មានមើលថា ប្រហែលជាធ្ងន់ធ្ងរគួរសម។
នៅក្នុងអំឡុងពេលប្រកួត UEFA Nations League ទល់នឹងក្រុមជម្រើសជាតិអាឡឺម៉ង់ កីឡាករវ័យ 29 ឆ្នាំរូបនេះ បង្ហាញអាការៈឈឺចាប់នៅជើង ហើយដួលលើទីលានតែម្ដង។ Nathan Ake មិនអាចដើរចេញពីទីលានដោយខ្លួនឯងបានទេ ហើយត្រូវបានបុគ្គលិកពេទ្យដាក់ប្រង់កា សែងចេញ។
លក្ខណៈពិតប្រាកដនៃរបួស និងពេលវេលាដែលអាចជាសះស្បើយរបស់ Nathan Ake មិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់លាស់នោះទេ តែប្រហែលជាមិនមែនជារបួសស្រាលនោះឡើយ។ ដូចគ្នានេះដែរ កាលពីម្សិលមិញអ្នកគាំទ្ររបស់ Arsenal ក៏ខកចិត្តដែរ ខណៈដែលកាពីតែនក្រុម និងជាខ្សែបម្រើដ៏សំខាន់ Martin Odegaard បានរងរបួសអំឡុងពេលប្រកួតរបស់ន័រវេសជាមួយអូទ្រីស។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!