Connect with us

បាល់ទាត់អន្តរជាតិ

Militao ត្រឡប់​មក​វិញ ខណៈ​កីឡាករ​សំខាន់ 2 រូប​នឹង​ខកខាន​ការ​ប្រកួត​ទល់​នឹង Real Sociedad នៅ​ថ្ងៃ​អាទិត្យ​នេះ

Published

on

ក្លឹប​អធិរាជស Real Madrid គ្រោង​នឹង​ត្រឡប់​មក​កាន់​ការ​ប្រកួត​ជា​លើក​ដំបូង បន្ទាប់​ពី​សម្រាក​អន្តរជាតិ ដោយ​ត្រូវ​លេង​តទល់​នឹង​ក្លឹប Real Sociedad ប៉ុន្តែ​កីឡាករ​មួយ​ចំនួន​របស់​ពួក​គេ នឹង​អវត្តមាន​សម្រាប់​ការ​ប្រកួត​នោះ។ យោងតាម​លោក Jose Felix Diaz បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ Aurelien Tchouameni ដែល​អាច​លេង​ជា​ខ្សែការពារ​កណ្តាល​ផង​ដែរ​នោះ នឹង​ខកខាន​ការ​ប្រកួត​នេះ។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ គាត់​មិន​ទាន់​បាន​ជា​សះស្បើយ​ពេញលេញ​ពី​របួស​សាច់ដុំ​នោះ​ទេ ដែល​របួស​នោះ​បាន​កើត​ឡើង​កំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង។ លើស​ពី​នេះ ខ្សែ​ការពារ​ស្តាំ Dani Carvajal ក៏​ទំនង​ជា​នឹង​មិន​មាន​វត្តមាន​ដែរ ហើយ​គាត់​មិនមែន​មាន​របួស​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​លោក Carlo Ancelotti ចង់​ឲ្យ​គាត់​សម្រាក 1 ប្រកួត ដើម្បី​ត្រៀម​ការ​ប្រកួត​បើក​ឆាក UEFA Champions League ទល់​នឹង​ក្លឹប Stuttgart។

ដោយ​ឡែក​សម្រាប់ Eder Militao និង Ferland Mendy បាន​ជាសះ​ស្បើយ​ពី​របួស​របស់​ពួក​គេ​ហើយ និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ការ​ប្រកួត​ទល់​នឹង​ក្លឹប Real Sociedad ផង​ដែរ។ គួរ​ដឹង​ផង​ដែរ​ថា ក្លឹប Real Madrid មាន 8 ពិន្ទុ​នៅ​ក្នុង​ដៃ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត La Liga 4 លើក​ដំបូង​របស់​ខ្លួន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២