Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ Chelsea ពន្យារ​ពេល​បន្ត​កុងត្រា​ជា​មួយ Reece James ទោះ​បី​មាន​ការ​ចាប់​អារម្មណ៍​ពី Real Madrid ក៏ដោយ

Published

on

ក្លឹប​តោខៀវ Chelsea បាន​ពន្យារ​ពេល​នៃ​ការ​ពិភាក្សា​លើ​កុងត្រា​ថ្មី​ជាមួយ​ខ្សែការពារ Reece James ហើយ​ពួក​គេ​មិនមាន​ការ​ព្រួយ​បារម្ភ​អំពី​ចំណាប់​អារម្មណ៍​ពី​ក្លឹប Real Madrid និង Manchester City លើ​កីឡាករ​របស់​គេ​ឡើយ។

Reece James ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​តោខៀវ​ផ្ទាល់តែ​ម្ដង ហើយ​បាន​ក្លាយជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​បំផុត​របស់​ក្លឹប នៅ​រដូវកាល​​ឆ្នាំ 2021/22 នេះ។ ទោះបី​ជា​ខ្សែការពារ​រូប​នេះ ត្រូវ​បាន​រំខាន​ដោយ​ការ​របួស​រហែក​សរសៃពួរ​ក៏​ដោយ ក៏​កីឡាករ​វ័យ 22 ឆ្នាំ​រូបនេះ​នៅតែ​អាច​រកគ្រាប់​បាល់​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 9 ដង នៅ​ក្របខណ្ឌ Premier League រដូវកាល​នេះ​ដែរ។

កុងត្រា​បច្ចុប្បន្ន​របស់​ខ្សែការពារ Reece James មាន​រហូត​ដល់​ឆ្នាំ 2025 ប៉ុន្តែ​គាត់​មិនមែន​ជា​កីឡាករ​ដែល​រកបាន​ប្រាក់​ចំណូល​ច្រើន​ជាងគេ​នៅ Stamford Bridge នោះ​ទេ។ វា​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ពី​ការ​ចង់​ផ្លាស់​ទៅ​កន្លែង​ផ្សេង ដើម្បី​ទទួល​បាន​លក្ខខណ្ឌ​ល្អ​ជាង​ក្លឹប​បច្ចុប្បន្ន​របស់​គេ។

យ៉ាង​ណាតោខៀវ Chelsea នៅ​តែ​ទុក​ចិត្ត​លើ Reece James ក្នុង​ការ​បន្ត​រួម​រស់​ជា​មួយ​ក្លឹប ព្រោះ​គាត់​ជា​កីឡាករ​ម្នាក់​ដែល​ស្រឡាញ់ និង​កំពុង​រស់​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួន​តាំង​ពី​តូច​មក​ម្ល៉េះ។ កាល​ពី​អាយុ 6 ឆ្នាំ ឪពុក​របស់​គាត់​បាន​ណែនាំ​ Reece James ឲ្យ​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​ប្រធានក្លឹប ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត និង​ភាព​ស្មោះត្រង់​របស់​គាត់​ចំពោះក្រុម​តោខៀវ​ផង​ដែរ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២