បាល់ទាត់អន្តរជាតិ
Alexander-Arnold អាចនឹងក្លាយជាប្រធានក្លឹបធំមួយ ដែលស្ថិតនៅលីគកំពូលនៃប្រទេសបារាំង
ខ្សែការពារស្តាំរបស់ក្លឹបហង្សក្រហម Liverpool គឺ Trent Alexander-Arnold មានអាយុត្រឹមតែ 25 ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគាត់ហាក់កំពុងគិតគូអំពីអនាគតរបស់ខ្លួនក្រោយឈប់លេងបាល់ទាត់រួចទៅហើយ។ ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ប្រហែលជានឹងបន្តបោះជំហាននៅលើអាជីវកម្មបាល់ទាត់ ពេលដែលគាត់ចូលនិវត្តន៍។
យោងតាមរបាយការណ៍ពី L’Equipe បានឲ្យដឹងថា Alexander-Arnold ជិតក្លាយជាម្ចាស់ក្លឹបបាល់ទាត់ដ៏ល្បីមួយហើយ។ ដោយប្រើប្រាស់តាមរយៈក្រុមហ៊ុនវិនិយោគមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Alexander-Arnold បានដាក់សំណើរទិញក្លឹប Nantes ដែលជាក្លឹបស្ថិតនៅ Ligue 1 របស់បារាំង។ ការដេញថ្លៃជាលើកដំបូងមានចំនួនជាទឹកប្រាក់ 100 លានអឺរ៉ូ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្លឹប Nantes បានប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ដែលជាហេតុធ្វើឲ្យម្ចាស់ក្លឹបជាជនជាតិប៉ូឡូញគឺលោក Waldemar Kita កំពុងពិចារណាលក់ក្លឹបរបស់ខ្លួន។ គួរដឹងផងដែរថា ក្លឹប Nantes ធ្លាប់ទទួលបានភាពជោគជ័យគួរសមផងដែរកាលពីអតីតកាល ដោយធ្លាប់គ្រងតំណែងជើងឯក Ligue 1 ចំនួន 8 សម័យកាល។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
ហង្សក្រហមផ្ដល់ឱកាសចុងក្រោយដល់ Darwin Nunez មុនសម្រេចចិត្តលក់ចេញ
-
បាល់ទាត់អន្តរជាតិ2 days ago
Bayern Munich អាចនឹងលក់ខ្សែប្រយុទ្ធរបស់ខ្លួនរូបនេះ ទៅឲ្យ Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
ក្លឹបធំៗ 2 នឹងព្យាយាមចុះហត្ថលេខាលើ Garnacho នៅចុងបញ្ចប់នៃរដូវកាលនេះ!!!