បាល់ទាត់អន្តរជាតិ
Giorgio Chiellini នឹងចុះហត្ថលេខាជាមួយ Los Angeles FC

យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះបានឲ្យដឹងថា ខ្សែការពារជើងចាស់របស់អ៊ីតាលី Giorgio Chiellini នឹងចុះហត្ថលេខាជាមួយក្លឹបនៅអាមេរិច Los Angeles FC នៅរដូវក្តៅនេះ បន្ទាប់ពីបានចាកចេញពី Juventus ក្រោយផុតកុងត្រា។
កីឡាករវ័យ 37 ឆ្នាំរូបនេះបានចំណាយពេលពេញមួយអាជីពរបស់ខ្លួនរយៈពេល 22 ឆ្នាំ នៅក្នុងប្រទេសអ៊ីតាលី និងបានប្រើប្រាស់ពេល 17 ឆ្នាំរបស់ខ្លួនជាមួយក្លឹបសេះបង្កង់ Juventus។
Chiellini ក៏ជាកីឡាករជម្រើសជាតិអ៊ីតាលីដែលតែងតែបង្ហាញខ្លួនស្ទើរគ្រាប់ប្រកួតផងដែរ។ ខ្សែការពារវ័យចំណាស់រូបនេះបានបង្ហាញខ្លួនចំនួន 117 ប្រកួតនៅលើឆាកអន្តរជាតិសម្រាប់ប្រទេស និងបានក្លាយជាកីឡាករទី 4 ដែលបង្ហាញខ្លួនច្រើនប្រកួតបំផុតសម្រាប់ប្រទេសអ៊ីតាលី ខណៈដែលកីឡាករដែលលេងច្រើនប្រកួតជាងគាត់មានតែ Gianluigi Buffon, Fabio Cannavaro និង Paolo Maldini ប៉ុណ្ណោះ។
ពេលចាកចេញពី Juventus កីឡាករ Giorgio Chiellini បានបង្ហាញថា គាត់ចង់ទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយ ហើយគាត់ដល់វ័យដែលត្រូវចាកចេញពីការប្រកួតប្រជែងធំៗហើយ។ យ៉ាងណា Los Angeles FC អាចជាក្លឹបចុងក្រោយមុនចូលនិវត្តន៍ពីបាល់ទាត់របស់ Giorgio Chiellini ដែរ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ10 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!