Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រូវ​បាន UEFA ពិន័យ ក្រោយអ្នកគាំទ្រ​របស់​ខ្លួន​បាន​លើក​ផ្ទាំង​បដា​ខ្មៅ​មួយ

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ត្រូវ​បង្ខំ​ចិត្ត​​ប្រកួត​ក្រៅ​ដី UEFA Champions League លើក​ក្រោយ​ដោយ​គ្មាន​ការ​គាំទ្រ បន្ទាប់​ពី​រង​ការ​ពិន័យ​ពី UEFA។ ចំពោះ​មូល​ហេតុ​នោះ​គឺ ក្នុង​អំឡុង​ពេល​ប្រកួត​ក្រៅដី​របស់ Barcelona ទល់​នឹង Monaco អ្នក​គាំទ្រ​របស់​ក្លឹប​កាតាឡាន់ បាន​លើក​បង្ហាញ​ផ្ទាំង​បដា​មួយ ដោយ​សរសេរ​ថា “Flick Heil” ដែល​សំដៅ​លើ​គ្រូ​បង្វឹក​ថ្មី​របស់​ពួក​គេ។

ផ្ទាំង​បដា​នេះ​បាន​ធ្វើ​តាមលំនាំ​នៃ​​រចនាប័ទ្ម​គោរព​ចំណោះ​​ណាស៊ី ដែល​ទាក់ទង​នឹង អាដុល ហ៊ីត្លែរ។ ទង្វើរ​បែប​នេះ ត្រូវ​បាន​ចាត់​ទុក​ថា វា​ហួស​នឹង​ព្រំដែន​នៃ​កីឡាបាល់ទាត់ ហើយ​ជា​លទ្ធផល UEFA បាន​ពិន័យ Barcelona ជា​ទឹកប្រាក់​ផ្លូវការ​ចំនួន 10,000 អឺរ៉ូ និង​ហាម​ឃាត់​ក្លឹបមិន​ឲ្យ​លក់​សំបុត្រ​ទៅ​អ្នកគាំទ្រ​សម្រាប់​ការ​ប្រកួត​ក្រៅដី​របស់​ពួក​គេ​ក្នុង​ជុំទី 4 នៃ​ក្របខ័ណ្ឌ UEFA Champions League ទល់​នឹង Crvena Zvezda នៅ​ដើម​ខែវិច្ឆិកា​ខាង​មុខ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២