បាល់ទាត់អន្តរជាតិ
បិសាចក្រហមអាចនឹងបញ្ចេញ Joshua Zirkzee ដើម្បីប្ដូរយកខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់នៅលីគអ៊ីតាលី
កីឡាករ Joshua Zirkzee របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្សនៅក្របខណ្ឌ Serie A គឺក្លឹបសេះបង្កង់ Juventus។ កីឡាករវ័យ 23 ឆ្នាំរូបនេះ ទើបតែបានចូលរួមជាមួយបិសាចក្រហម កាលពីដើមរដូវកាលនេះប៉ុណ្ណោះ ក្នុងតម្លៃផ្ទេរប្រហែល 42.5 លានអឺរ៉ូ (35.4 លានផោន) ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំនៅ Old Trafford។
គួររំលឹកផងដែរថា Zirkzee បានទទួលការចាប់អារម្មណ៍ខ្លាំងពី Man United បន្ទាប់ពីគាត់បានបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះពេញមួយរដូវកាលនៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងក្លឹប Bologna ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 7 ដង។
ទន្ទឹមនឹងនេះដែរ Juventus ក៏បានចាប់អារម្មណ៍លើ Joshua Zirkzee ដែរ ហើយពួកគេកំពុងពិចារណាលើលទ្ធភាពនៃកិច្ចព្រមព្រៀងអាចដោះដូរខ្សែប្រយុទ្ធរបស់ពួកគេ Dusan Vlahovic ជាមួយនឹងកីឡាករសញ្ជាតិហូឡង់រូបនេះ។
យោងតាមរបាយការណ៍ពី Calciomerato បានឲ្យដឹងថា លទ្ធភាពនៃការដោះដូរបែបនេះអាចកើតឡើងបាន ប៉ុន្តែឧបសគ្គដ៏លំបាកមួយ គឺជាភាពខុសគ្នានៃប្រាក់ខែរវាងខ្សែប្រយុទ្ធទាំង 2 ដោយ Vlahovic មានប្រាក់ខែស្ទើរតែគុណនឹង 2 ជាមួយប្រាក់ខែបច្ចុប្បន្នរបស់ Zirkzee។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ3 days ago
Declan Rice ចង់លេងក្នុងការប្រកួតទល់នឹង Chelsea ទាំងមានរបួសបាក់ម្រាមជើង
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona នៅតែមានសង្ឃឹមថា អាចឆក់ឱកាសចុះហត្ថលេខាលើ Alphonso Davies បាន!!!