Connect with us

បាល់ទាត់អន្តរជាតិ

Messi ឈ្នះ​ពាន​លើក​ទី 2 ជាមួយ​ក្លឹប Inter Miami

Published

on

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី 3 ខែ​តុលា​នេះ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Supporters’ Shield ក្លឹប Inter Miami បាន​ប៉ះ​គ្នា​ជាមួយ​នឹង Columbus។ តង់​ទី 1 ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi បាន​ស៊ុត​បញ្ចូលទី 2 គ្រាប់​ម្នាក់​ឯង នៅ​នាទី​ទី 45 និង 45+5។

ទោះ​ជា​យ៉ាង​ណា បន្ទាប់​មក​ទៀតនៅ​ដើម​តង់​ទី 2 ក្លឹប Columbus តាម​បាន 1 គ្រាប់​វិញ។ ប៉ុន្តែ​នៅនាទីទី 48 ខ្សែ​ប្រយុទ្ធ​ឆ្នើម Luis Suarez បាន​ស៊ុតបញ្ចូលទី​ថែម 1 គ្រាប់​ទៀត ជាគ្រាប់​ទី 3 របស់ Inter Miami។ នៅ​ចប់​ការ​ប្រកួត Columbus វាយបក​វិញបាន​គ្រាប់​បាល់​សរុប​ត្រឹម 2 គ្រាប់ ហើយ Inter Miami ជា​ក្រុម​ដែល​ទទួល​បាន​ជ័យ​ជំនះ ដោយ​លទ្ធផល 3-2។

ផ្សេង​ពី​នេះ​ដែរ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ Lionel Messi ឈ្នះ​ពាន​ជាលើក​ទី 2 របស់​ខ្លួន ក្នុង​នាម​ជាកីឡករ​របស់​ក្លឹប Inter Miami ដែល​ជា​ពាន Supporters’ Shield។ ពានរង្វាន់​នេះ ជា​ពាន​ដែល Inter Miami ឈ្នះ​ជា​លើក​ដំបូង ហើយវា​ជា​ពាន​ទី 46 ក្នុង​អាជីព​បាល់ទាត់​ដ៏​អស្ចារ្យ Lionel Messi។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២