បាល់ទាត់អន្តរជាតិ
តោខៀវចង់បានខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ក្លឹប Borussia Dortmund
ក្លឹបតោខៀវ Chelsea កំពុងស្វែងរកខ្សែប្រយុទ្ធថ្មីបន្ថែមទៀត ហើយពួកគេបានចាត់ទុក Karim Adeyemi ដែលជាកីឡាកររបស់ក្លឹប Borussia Dortmund ជាបេក្ខភាពគោលដៅនៃការចង់បានរបស់ខ្លួនខ្លាំងបំផុត (នេះបើយោងតាមរបាយការណ៍ពី CaughtOffside)។
កីឡាករវ័យ 22 ឆ្នាំរូបនេះបានបង្ហាញពីភាពលេចធ្លោរដ៏គួរឲ្យចាប់អារម្មណ៍តាំងពីរដូវកាលមុនមកម្ល៉េះ ក្នុងនាមជាកីឡាករឆ្នើមបំផុតម្នាក់របស់ក្លឹប។ ស្របពេលជាមួយនឹងភាពដ៏លេចធ្លោរនេះដែរ Karim Adeyemi ក៏ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន។ លក្ខណៈពិសេសរបស់កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ គឺល្បឿន និងបញ្ជូនបាល់ដែលមានគុណភាពល្អសម្រាប់មិត្តរួមក្រុមរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ Borussia Dortmund បានប្រើប្រាស់ភាពឆ្លាតវៃរបស់ខ្លួន ក្នុងការបន្ថែមកុងត្រាសម្រាប់កីឡាករដ៏មានទេពកោសល្យរូបនេះ ដើម្បីរារាំងការចង់បានពីក្លឹបផ្សេងៗ។ កុងត្រារបស់ Karim Adeyemi ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួនមានសុពលភាពរហូតដល់ឆ្នាំ 2027។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងប្រជែងគ្នាជាមួយ Liverpool ដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះ។ បន្ថែមលើសពីនេះដែរ គេបានដឹងថា លោក Enzo Maresca ដែលជាគ្រូបង្វឹករបស់តោខៀវ មានការពេញចិត្តជាខ្លាំងលើ Karim Adeyemi ខណៈដែលតម្លៃខ្លួនរបស់គេអាចមានតម្លៃប្រហែល 42 លានផោន (50 លានអឺរ៉ូ)។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ2 days ago
Nico Williams ផ្លាស់ប្ដូរគំនិត ដោយព្រមចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona