បាល់ទាត់អន្តរជាតិ
ក្រុមជម្រើសជាតិបារាំងឆ្លងកាត់ 4 ប្រកួតមិនធ្លាប់ឈ្នះសោះ ធ្លាក់មកឈរនៅបាតតារាងពូល A

ក្រុមជម្រើសជាតិបារាំងដែលអ្នកគាំទ្របាល់ទាត់ជាច្រើនគិតថា ជាក្រុមខ្លាំង បានកំពុងធ្លាក់ដុនដាប ដោយឈរនៅបាតតារាងក្នុងពូល A ដោយឆ្លងកាត់ 4 ប្រកួត មិនធ្លាប់ឈ្នះសោះ ហើយកាលពីរំលងអាធ្រាតយប់មិញនេះ ពួកគេបានចាញ់ក្រុមជម្រើសជាតិក្រូអាត 1 ទល់នឹង 0។
ការប្រកួតក្របខណ្ឌ UEFA Nations League របស់ក្រុមជម្រើសជាតិបារាំង កន្លងទៅទទួលបានលទ្ធផលចាញ់ដាណឺម៉ាក 1-2, ស្មើក្រូអាត 1-1 (ប្រកួតលើកទីមួយ), ស្មើអូទ្រីស 1-1, ចាញ់ក្រូអាត 1-0 (ប្រកួតលើកទីពីរ)។
ដោយឡែកការប្រកួតកាលពីរំលងអាធ្រាតនេះ ក្រូអាតបានទទួលជ័យជម្នះពីការស៊ុតបាល់ប៉េណាល់ទី ដែលកើតឡើងពីការបង្កកំហុសរបស់ Ibrahima Konate ស្ទុះទៅបុកកីឡាករ Ante Budimir។ ពេលនោះ Luka Modric បានស៊ុតបំប៉ោងសំណាញ់ទីបានសម្រេច ដែលវាជាគ្រាប់បាល់តែមួយគត់ក្នុងការប្រកួតនោះ។
ប្រភព: 90 Min