Connect with us

បាល់ទាត់អន្តរជាតិ

Borussia Dortmund កំពុងរៀប​ចំថវិការ​ទិញ​យក​ខ្សែការពារ​មួយ​រូប​របស់ Man City

Published

on

ខ្សែ​ការពារ Yan Couto របស់​ក្លឹប​មេឃខៀវ Manchester City បន្ទាប់​ពី​ខ្ចី​ជើង​រយៈពេល​ត្រឹមតែ 2 ខែ​ប៉ុណ្ណោះ បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ និង​គ្រូ​បង្វឹក​របស់​ក្លឹប Borussia Dortmund ពេញ​ចិត្ត​ជា​ខ្លាំង ខណៈ​ដែល​ពួក​គេ​កំពុង​មាន​បំណង​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ដើម្បី​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

យោងតាម​របាយការណ៍​ពី​អ្នក​កាសែត​លោក ​​Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប Borussia Dortmund មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​របស់ Yan Couto ហើយ​ពួក​គេ​នឹង​ធ្វើ​វា​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។ យ៉ាង​ណា​មិញ Borussia Dortmund អាច​នឹង​ចំណាយ​ប្រាក់​រហូត​ដល់ 30 លានអឺរ៉ូ លើ​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ។

គួរ​ដឹង​ផង​ដែរ​ថា Yan Couto បាន​ក្លាយ​ជា​កីឡាករ​របស់ Manchester City ពី​ខែ​កក្កដា ឆ្នាំ 2020 បន្ទាប់​ពី​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ​បាន​ទិញ​គេ​ពី​ក្លឹប Coritiba ដែល​ជា​ក្លឹប​ក្នុង​ប្រទេស​ប្រេស៊ីល ប៉ុន្តែ​គាត់​មិន​ដែល​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ទេ។ ជំនួស​មក​វិញ Yan Couto បាន​ខ្ចីជើង​ពី​ក្លឹប​មួយ​ទៅ​ក្លឹប​មួយ​ជា​បន្ត​បន្ទាប់ ជា​ពិសេស​នៅ​ក្លឹប Girona ជា​កន្លែង​ដែល​គាត់​បាន​ចំណាយ​ពេល​រហូត​ដល់ 3 រដូវកាល និង​ចុង​ក្រោយ​ក៏​ខ្ចី​ជើង​ដល់ Borussia Dortmund នេះ​ឯង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២