Connect with us

បាល់ទាត់អន្តរជាតិ

Juventus នឹង​លក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ ប្រសិន​បើ​គេ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី

Published

on

កុងត្រា​របស់ Dusan Vlahovic ជាមួយ​ក្លឹប​សេះបង្កង់ Juventus មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2026 ប៉ុន្តែ​ដើម្បី​ជៀស​វាង​ការ​បាត់បង់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដោយគ្មាន​តម្លៃ​ខ្លួន ក្លឹប​បាន​ត្រៀម​លក់​គាត់​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ហើយ​ការ​លក់​នេះ​នឹង​កើត​ឡើង​បាន​លុះ​ត្រា​តែ Vlahovic មិន​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​ពួក​គេ។

យ៉ាង​ណា​មិញ Juventus កំពុង​ត្រៀម​បើក​ការ​ចរចារ​កុងត្រា​ថ្មី​ជាមួយ Vlahovic ក្នុង​ពេល​ឆាប់ៗ​នេះ។ មាន​របាយការណ៍​ខ្លះ​បាន​អះអាង​ថា ការ​ពិភាក្សា​រវាង​ក្លឹប និង​កីឡាករ ត្រៀម​កើត​ឡើង​ជា​ផ្លូវការណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ ប៉ុន្តែ​មាន​របាយការណ៍​មួយ​ផ្សេង​ទៀត​បាន​លើក​ឡើង​ថា វា​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករា ដើម​ឆ្នាំ​ក្រោយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ែប៊ី​រូប​នេះ ជា​​កីឡាករ​​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​បំផុត​ក្នុង​ក្របខណ្ឌ Serie A ហើយ​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ផ្សេងៗ​ជា​ច្រើន​បន្ថែម​ទៀត​ផង​ដែរ ផ្អែក​តាម​កុងត្រា​បច្ចុប្បន្ន​របស់​គាត់។ ប្រាក់​រង្វាន់​របស់​គាត់​កើន​ឡើង​ពី​មួយ​រដូវកាល ទៅ​មួយ​រដូវកាល តាម​លក្ខខណ្ឌ​កំណត់​របស់ Juventus។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២