Connect with us

បាល់ទាត់អន្តរជាតិ

CR7 គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី ដែល​មាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ​នេះ

Published

on

កាល​ពី​ម្សិលមិញ ជា​ការ​ប្រកួត UEFA Nations League របស់​ព័រទុយហ្គាល់ ដែល​បាន​យក​ឈ្នះ​ទៅ​លើ​ប៉ូឡូញ ក្នុង​លទ្ធផល 3-1។ ការ​ប្រកួត​នេះ គឺ​ជា​ការ​ប្រកួត​ដែល​ទទួល​បាន​ជ័យ​ជំនះ 3 លើក​ចុង​ក្រោយ​របស់​តារា​ឆ្នើម Cristiano Ronaldo ជាមួយ​ក្រុម​ជម្រើស​ជាតិ ហើយ​ក៏​ធ្វើ​ឲ្យ​គាត់​កសាង​នូវ​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ។

យ៉ាង​ណា​មិញ Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​លេង​ក្នុង​ការ​ប្រកួត ហើយ​ទទួល​បាន​​ជ័យ​ជម្នះ​ចំនួន​សរុប 100 ប្រកួត ជាមួយ​ក្រុម​ជម្រើស​ជាតិ។ ទោះ​បី​ជា​គាត់​មាន​អាយុ​ច្រើន​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ នៅតែ​បន្ត​កសាង​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ​ក្នុង​ពិភាព​បាល់ទាត់។

កាល​ពី​ប្រកួត​ម្សិលមិញ​នេះ​ដែរ Cristiano Ronaldo ក៏​រក​បាន​គ្រាប់​បាល់​នៃ​ការ​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់​ដែរ ដែល​វា​ជា​គ្រាប់​បាល់​ទី 906 ក្នុង​អាជីព​របស់​គាត់។ ពេល​នេះ គ្រាប់​បាល់​ដែល​ស៊ុត​បញ្ចូលទី​របស់​គាត់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​របស់​ខ្លួន​មាន​ចំនួន 133 គ្រាប់ ខណៈ​ដែល​គូប្រជែង​ដ៏​ខ្លាំងក្លា​បំផុត​របស់​គាត់​គឺ Lionel Messi មាន​ចំនួន​ត្រឹមតែ 109 គ្រាប់​ប៉ុណ្ណោះ ជា​គ្រាប់​បាល់​សរុប​ដែល​ស៊ុត​បញ្ចូលទី​សម្រាប់​ប្រទេស​អាហ្សង់ទីន។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២