Connect with us

បាល់ទាត់អន្តរជាតិ

Saint-Maximin កំពុង​ផ្សារ​ភ្ជាប់​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur

Published

on

ខ្សែប្រយុទ្ធ​ស្លាប Allan Saint-Maximin របស់​ក្លឹប Newcastle United កំពុង​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​គោលដៅ​នៃ​ការ​ចង់​បាន​របស់ Tottenham Hotspur នៅ​រដូវក្តៅ​នេះ ខណៈ​ដែល​ក្លឹប​មាន់ខ្នាយមាស​កំពុង​សម្លឹង​មើល​ការ​ពង្រឹង​តំបន់​ប្រយុទ្ធ​នៅ​រដូវកាល​ថ្មី។

យ៉ាង​ណា​មិញ​ក្លឹប Tottenham Hotspur បាន​ចុះហត្ថលេខា​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​នឹង Ivan Perisic និង Fraser Forster ហើយ​របាយការណ៍​ពី 90min បាន​លើក​ឡើង​ថា ក្លឹប​មាន់ខ្នាយ​មាស នឹង​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង 26 លានផោន ក្នុង​ការ​ទិញ​ខ្សែបម្រើ Yves Bisouma ពី Brighton ម្នាក់​ទៀត។

យោងតាម Football.London បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ Saint-Maximin នឹង​ក្លាយ​ជា​កីឡាករ​របស់​មាន់​ខ្នាយមាស​នៅ​រដូវកាល​ក្រោយ​ផងដែរ។

ដោយ​ឡែក Saint-Maximin អាច​នឹង​មាន​ភាព​លេចធ្លោរ​កាន់​តែ​ខ្លាំង ប្រសិន​បើ​គាត់​ចុះ​ហត្ថលេខា​ជាមួយ Tottenham Hotspur ពិត​មែន ដោយ​នៅ​តំបន់​ខាង​លើ​អាច​លេង​ចាប់ដៃ​គូ​គ្នា​ជាមួយ Dejan Kulusevski, Harry Kane និង Son Heung-min។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២