បាល់ទាត់អន្តរជាតិ
Jack Grealish ចាញ់ភ្នាល់ជាមួយមិត្តរួមក្រុមរបស់ខ្លួន អស់ប្រាក់ 500 ផោន
ខ្សែប្រយុទ្ធឆ្នើម Jack Grealish បានបង្ហើបថា មុនពេល Trent Alexander-Arnold ស៊ុតបាល់ពិន័យហ្វ្រីឃីគ (Free-kick) ទល់នឹងក្រុមជម្រើសជាតិហ្វាំងឡង់នៅក្នុងការប្រកួត Nations League គាត់បានដាក់លក្ខខណ្ឌជារង្វាន់ ដោយផ្ដល់ប្រាក់ដល់ខ្សែការពាររូបនេះ ប្រសិនបើគេអាចស៊ុតបញ្ចូលទីបាន។
ទោះជាយ៉ាងណា នៅទីបំផុត Arnold បានស៊ុតបញ្ចូលទី ហើយធ្វើឲ្យ Jack Grealish ត្រូវជំពាក់លុយគាត់បណ្ដោះអាសន្ន។ នៅក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួត Jack Grealish បាននិយាយថា គាត់បានសន្យាបែបលេងសើចជាមួយ Arnold ជាប្រាក់រង្វាន់ 500 ផោន ប្រសិនបើគេស៊ុតបញ្ចូលទីដោយបាល់ហ្វ្រីឃីគ (Free-kick) ពេលនោះបានសម្រេច។
ដូច្នេះហើយ នៅពេលដែល Arnold ធ្វើវាបានសម្រេច Jack Grealish គាត់បានសារភាពថា ឥឡូវនេះគាត់បានជំពាក់លុយរបស់ខ្សែការពារក្លឹបហង្សក្រហម Liverpool រូបនេះហើយ។ គួររំលឹកផងដែរថា នៅក្នុងការប្រកួតនោះ ក្រុមជម្រើសជាតិអង់គ្លេសទទួលជ័យជម្នះ 3-1 ទៅលើ ហ្វាំងឡង់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ4 days ago
Declan Rice ចង់លេងក្នុងការប្រកួតទល់នឹង Chelsea ទាំងមានរបួសបាក់ម្រាមជើង
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona នៅតែមានសង្ឃឹមថា អាចឆក់ឱកាសចុះហត្ថលេខាលើ Alphonso Davies បាន!!!