បាល់ទាត់អន្តរជាតិ
ក្លឹប Barcelona ប្រកាសពីការចាកចេញរបស់ Dani Alves

កាលពីម្សិលមិញនេះ ក្លឹបអ្នកមានបុណ្យ Barcelona បានប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Dani Alves ដែលវាជាការចាកចេញលើកទីពីររបស់គាត់ ដោយក្លឹប Bacelona មិនព្រមបន្តកុងត្រាថ្មីជាមួយគាត់។
ការត្រឡប់មកវិញរបស់ Dani Alves នៅ Barcelona គឺកើតឡើងនៅពាក់កណ្តាលរដូវកាលមុន បន្ទាប់ពីគាត់ផុតកុងត្រាជាមួយ Sao Paulo ដោយនៅក្នុងអំឡុងពេលជាមួយនឹងការចូលមកដឹកនាំក្រុមពីអតីតមិត្តរួមក្រុមរបស់ខ្លួនលោក Xavi Hernandez ផងដែរ។
ការចាកចេញលើកដំបូងរបស់ Dani Alves គឺនៅឆ្នាំ 2017 ដោយផ្ទេរទៅចូលរួមជាមួយ Juventus ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។ ចំណាយពេលរសាត់អណ្ដែតក្នុងក្លឹបធំៗជាច្រើននោះ ចុងក្រោយ Alves បានទៅលេងនៅស្រុកកំណើតរបស់ខ្លួនគឺក្លឹប Sao Paulo។ ពេលផុតកុងត្រានៅ Sao Paulo គាត់ក៏ផ្ទេរមកកាន់អតីតក្លឹបចាស់ Barcelona វិញ។
កីឡាករសញ្ជាតិប្រេស៊ីលវ័យ 39 ឆ្នាំរូបនេះបានបង្ហាញខ្លួននៅ La Liga ចំនួន 14 ប្រកួតសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ហើយបានក្លាយជាកីឡាករមានទម្រង់លេងដ៏ល្អ និងជាខ្សែការពារស្តាំជម្រើសដំបូងរបស់ក្លឹប។ យ៉ាងណាពេលនេះ Dani Alves គឺជាកីឡាករដែលផុតកុងត្រា ហើយមិនដឹងថា គាត់នឹងមានគម្រោងបន្តទៅក្លឹបណាទៀតនោះឡើយ។
ប្រភព: 90 Min