បាល់ទាត់អន្តរជាតិ
ប្រសិនបើ Van Dijk ចាកចេញ ហង្សក្រហមនឹងព្យាយាមចុះហត្ថលេខាលើខ្សែការពាររូបនេះ
ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខាលើខ្សែការពារថ្មី ដើម្បីជាការបម្រុងទុកពេលដែលកីឡាករមួយចំនួនអាចចាកចេញនៅពេលផុតកុងត្រា។ ខណៈដែលបញ្ហាហិរញ្ញវត្ថុរបស់ Sevilla កំពុងកើតឡើង Liverpool ចង់ឆក់យកឱកាសនេះ ដើម្បីចុះហត្ថលេខាជាមួយកីឡាករឆ្នើមមួយរូបរបស់ពួកគេគឺកីឡាករ Loic Bade។
បច្ចុប្បន្នក្រុមរបស់លោក Arne Slot កំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Premier League បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន 7 ប្រកួត ដោយបានរបូតគ្រាប់បាល់តែ 2 គ្រាប់ប៉ុណ្ណោះនៅក្នុងចំណោមប្រកួតទាំងនោះ ដែលនេះសរបញ្ជាក់ថា ប្រព័ន្ធការពាររបស់ពួកគេនៅតែរឹងមាំល្អ។
ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារកណ្ដាលដ៏សំខាន់របស់ក្លឹបគឺ Virgil van Dijk នឹងផុតកំណត់កុងត្រារបស់ខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ដោយអនាគតរបស់កីឡាករវ័យ 33 ឆ្នាំរូបនេះ បានស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។
ជាលទ្ធផល យោងតាមរបាយការណ៍ពី TodoFichajes បានអះអាងថា ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ Liverpool នឹងទិញយក Loic Bade នៅដើមខែមករា ឆ្នាំក្រោយ។ តម្លៃខ្លួនរបស់ខ្សែការពាររូបនេះប្រហែលជា 25 លានអឺរ៉ូ។ ការចុះហត្ថលេខាលើ Loic Bade មិនត្រឹមតែជួយឲ្យ Liverpool មានជម្រើសខ្សែការពារកាន់តែសម្បូរបែបប៉ុណ្ណោះទេ តែក៏អាចជាការបម្រុងទុកមុនក្នុងករណី Virgil van Dijk សម្រេចចិត្តចាកចេញពីទឹកដី Anfield ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ5 days ago
Liverpool កំពុងត្រៀមសំណើរ 40 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើរបស់ Barcelona