បាល់ទាត់អន្តរជាតិ
Luis Enrique ប្រាប់ថ្នាក់លើរបស់ក្លឹប PSG ឲ្យចុះហត្ថលេខាលើកីឡាករឆ្នើមមួយរូប
ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ Mohamed Salah បានក្លាយជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ក្លឹងហង្សក្រហម Liverpool។ ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលកុងត្រារបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2025 គេបានមើលឃើញថា រដូវកាលនេះអាចជារដូវកាលចុងក្រោយរបស់គាត់នៅ Anfield។
ថ្វីត្បិតតែមាន 32 ឆ្នាំហើយក៏ដោយ Mohamed Salah នៅតែមានសមត្ថភាពអាចប្រកបអាជីពនៅលីគកំពូលៗក្នុងតំបន់អឺរ៉ុបបាន។ ជាលទ្ធផល មានរបាយការណ៍ជាច្រើនបានអះអាងថា PSG ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះ។ លោក Luis Enrique ដែលជាគ្រូបង្វឹករបស់ PSG បានស្នើរទៅថ្នាក់លើរបស់ខ្លួនឲ្យព្យាយាមចុះហត្ថលេខានាំយក Mohamed Salah មកទឹកដីបារាំងនៅចុងបញ្ចប់នៃរដូវកាលខាងមុខ។
អនាគតរបស់ Mohamed Salah នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែល Liverpool នៅតែចង់បន្តកុងត្រាថ្មីជាមួយកីឡាករឆ្នើមរូបនេះ ស្របពេលដែលក្លឹប PSG ក៏ដូចជាក្លឹបនៅអារ៉ាប៊ីសាអូឌីត និងក្លឹបកំពូលៗជាច្រើនទៀត សុទ្ធតែត្រៀមចរចាចុះហត្ថលេខាលើគាត់។
ប្រភព: Fichajes


