Connect with us

បាល់ទាត់អន្តរជាតិ

ចប់​ហើយ!!! Man City នឹង​លក់​ខ្សែការពារ​ជើង​ចាស់​រូប​នេះ ត្រឹមតែ 15 លាន​ផោន

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចែក​ផ្លូវ​គ្នា​ជាមួយ Kyle Walker ប្រសិន​បើ​ពួកគេ​ទទួល​បាន​សំណើរ​ប្រហែល 15 លាន​ផោន ពី​ក្លឹប​ដែល​ចង់​ទិញ​​ខ្សែ​ការពារ​ស្តាំ​រូប​នេះ នៅ​រដូវក្ដៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។ យ៉ាង​ណា​មិញ សម្រាប់​កុងត្រា​របស់ Kyle Walker ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន មាន​សុពលភាព​ដល់​ឆ្នាំ 2026។

កីឡាករ​វ័យ 34 ឆ្នាំ​រូបនេះ បច្ចុប្បន្ន​ហាក់​បី​ដូច​ជា​បាន​ធ្លាក់​ចុះ​ការ​ទុក​ចិត្ត រឺ​លែង​ជា​កីឡាករ​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ទៅ​ហើយ។ តាម​ពិត​ទៅ​ទម្រង់​លេង​របស់ Kyle Walker មិន​ជា​ធ្លាក់​ចុះ​នោះ​ទេ ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​ពី​កីឡាករ​វ័យ​ក្មេង ដែល​មាន​ទេពកោសល្យ​ពិសេស​គឺ Rico Lewis បាន​ធ្វើ​ឲ្យ​គាត់​ត្រូវ​អង្គុយ​នៅ​កៅអី​បម្រុង​ជា​ញឹកញាប់។

ជាក់​ស្ដែង Man City ពិត​ជា​មិន​ពឹង​ផ្អែក​លើ Kyle Walker បន្ត​ទៀត​ឡើយ ហើយ​ជា​លទ្ធផល​ថ្មីៗ​នេះ យោងតាម​កាសែត Daily Star បាន​រាយការណ៍​ថា ខ្សែការពារ​ស្ដាំ​រូប​នេះ​នឹងចាកចេញ​ពី​​ក្លឹប​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ ខណៈ​ដែល Man City បើក​ចំហរ​ក្នុង​ការ​លក់​គាត់​ជាមួយ​នឹង​តម្លៃ​ថោក នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្ដៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

សំណើរ​ជា​តម្លៃ​នៃ​ទឹកប្រាក់​ប្រហែល 15 លានផោន​​ប៉ុណ្ណោះ ត្រូវ​បាន​សន្មត់​ថា គ្រប់គ្រាន់​សម្រាប់ Man City ដើម្បី​ចែក​អាច​ចែក​ផ្លូវ​ជាមួយ Kyle Walker ដោយ​សារ​តែ​ពួក​គេ​គិត​ថា​តម្លៃ​នៃ​ការ​លក់​ប៉ុណ្ណេះ​ប្រសើរ​ជាង ទុក​គាត់​ឲ្យ​ផុត​កុងត្រា​នៅ​ឆ្នាំ 2026។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២