បាល់ទាត់អន្តរជាតិ
Dani Alves ប្រាប់ថា អាវលេខ 8 នៅ Barcelona គឺសម្រាប់ Pedri

កាលពីពេលថ្មីៗនេះ ខ្សែការពារ Dani Alves បានផុតកុងត្រាជាមួយក្លឹប Barcelona ហើយក្លឹបក៏មិនបន្តកុងត្រាជាមួយគាត់ដែរ ដូច្នេះពេលនេះគាត់បានប្រកាសលាអ្នកគាំទ្ររួចហើយ។
Dani Alves គឺជាខ្សែការពារស្ដាំដែលធ្លាប់លេងឲ្យក្លឹបអ្នកមានបុណ្យ Barcelona តាំងពីជំនាន់ MSN ពេលដែលក្លឹបកំពុងស្ថិតក្នុងយុគសម័យដ៏អស្ចារ្យ។ ប៉ុន្តែក្រោយមកនៅឆ្នាំ 2016 គាត់ក៏បានចាកចេញទៅ Juventus ក្នុងនាមជាកីឡាករផុតកុងត្រា។
បន្តពីនោះមក ក្លឹបអ្នកមានបុណ្យ Barcelona ហាក់ដូចជាមានភាពអន់ថយនៅតំបន់ការពារស្លាបស្ដាំ ដែលជាកន្លែងដែល Dani Alves លេង ហើយកីឡាករក្មេងៗដែលក្លឹបបាននាំយកមកនោះ មិនមាននរណាម្នាក់ដល់កម្រិតរបស់ Alves ឡើយ សូម្បីតែបច្ចុប្បន្ននេះ Sergi Roberto និង Sergino Dest ក៏មិនអាចប្រៀបធៀបគុណភាពលេងទៅនឹងគាត់បានដែរ។
ដោយឡែកការវិលត្រឡប់មកវិញរបស់ Dani Alves ក្លឹបបានប្រគល់អាវលេខ 8 ទៅឲ្យគាត់ ដែលជាលេខអាវរបស់ Pjanic។ ប៉ុន្តែដំបូងឡើយ វាជាលេខអាវរបស់វីរបុរស Andres Iniesta។
យ៉ាងណាមិញ Dani Alves ធ្លាប់បង្ហាញពីការពេញចិត្តយ៉ាងខ្លាំងចំពោះមិត្តរួមក្រុមរបស់គាត់ដែលជាកីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញ Pedri ហើយប្រាប់ថា ពេលណាគាត់ចេញពីក្លឹប នោះគាត់នឹងឲ្យអាវលេខ 8 នេះទៅ Pedri ព្រោះ Pedri សមនឹងពាក់អាវលេខនេះណាស់។
ក្នុងកិច្ចសម្ភាសន៍មួយកាលពីខែមេសាកន្លងទៅ Dani Alves បាននិយាយថា៖ “ខ្ញុំបានប្រាប់ Pedri ថា ខ្ញុំនឹងទុកអាវលេខ 8 សម្រាប់គាត់។ គាត់ចូលចិត្តលេខនេះ។ ខ្ញុំបាននិយាយទៅកាន់មនុស្សគ្រប់គ្នានៅក្នុងក្លឹបថា រដូវកាលក្រោយប្រសិនបើពួកគេចង់ឲ្យគាត់យកអាវលេខនេះ ខ្ញុំនឹងឲ្យគាត់។ បើខ្ញុំចាកចេញ គាត់អាចយកវាដោយផ្ទាល់តែម្ដង”។
Alves បានបន្ថែមទៀតថា “ប្រសិនបើគាត់ចង់បាន វាគឺជារបស់គាត់ ប៉ុន្តែគាត់ត្រូវមានបេសកកម្មមួយ គឺត្រូវតែការពារវាឲ្យបានល្អ ព្រោះលេខអាវនេះ ត្រូវបានពាក់ដោយមនុស្សដ៏អស្ចារ្យ ជាពិសេសដូចជា Iniesta រឺ Hristo ជាដើម។ ពួកគេជាកីឡាករដែលបានផ្ដល់សមិទ្ធិផលជាច្រើនសម្រាប់ក្លឹបនេះ”។
ប្រភព: FC Barcelona Universe
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ5 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ