Connect with us

បាល់ទាត់អន្តរជាតិ

លែង​ជា​តួអង្គ​សំខាន់ ពេល​នេះ Barcelona បើក​ចំហរ​ចិត្ត​ក្នុង​ការ​លក់ De Jong

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​កំណត់​តម្លៃ​ដែល​ពួក​គេ​អាច​លក់ Frenkie de Jong ជាមួយ​នឹង​ចំនួន​ប្រហែល 70 លានអឺរ៉ូ។ ការ​សម្រេច​ចិត្ត​នេះ បាន​កើត​ឡើង​ដោយ​សារ​តែ​ក្លឹប​បិសាចក្រហម Manchester United នៅ​តែ​បន្ត​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ខ្សែបម្រើ​សញ្ជាតិ​ហូឡង់​រូប​នេះ។

ចាប់​តាំង​ពី​បាន​មក​ដល់ Barcelona ក្នុង​ឆ្នាំ 2019 ដោយ​ផ្ទេរ​ពី​ក្លឹប Ajax មក ខ្សែ​បម្រើ​ឆ្នើម Frenkie de Jong គឺ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​តំបន់​បម្រើ​របស់​ក្រុម និង​ឈាន​ដល់​ការ​បង្ហាញ​ខ្លួន​សរុប​រហូត​ដល់ 200 ប្រកួត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ​បញ្ហា​របួស​បាន​រារាំង​ការ​បង្ហាញ​​សមត្ថភាព​របស់​គាត់​នា​រដូវកាល​ថ្មីនេះ។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ ខ្សែបម្រើ​ក្មេងៗ​ដែល​លោក Hansi Flick បាន​ប្រូម៉ូត​ឡើង​មក​ពី​ឈុត​យុវជន​របស់​ក្លឹប ក៏​មាន​ទម្រង់​លេង​ល្អ និង​មាន​ភាព​រស់​រវើក​នៅ​ក្នុង​ក្រុម។ ទាំង​នេះ បាន​ជះ​ឥទ្ធិពល​ដល់​ការ​សម្រេច​ចិត្ត​របស់​ក្លឹប ក្នុង​ការ​ពិចារណា​លក់ Frenkie de Jong។

Barcelona បាន​មើល​ឃើញ​ពី​ឱកាស​ក្នុង​ការ​ទាញយក​ប្រាក់​យ៉ាង​ច្រើន សម្រាប់​ការ​លក់​ខ្សែបម្រើ​វ័យ 27 ឆ្នាំ​រូប​នេះ ដោយ​អាច​ឲ្យ​ពួក​គេ​សម្រួល​បញ្ហា​តុល្យភាព​ហិរញ្ញវត្ថុ​នៅ​ក្នុង​ក្រុម​របស់​ខ្លួន​បាន​កាន់​តែ​ប្រសើរ។

ប្រភព: Fichajes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២