បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមចុះហត្ថលេខាលើខ្សែបម្រើ Fabio Vieira របស់ក្លឹប FC Porto

របាយការណ៍ក្ដៅៗចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងតែស្ថិត ក្នុងការពិភាក្សាច្បាស់លាស់មួយ ដើម្បីចុះហត្ថលេខាលើកីឡាករ Fabio Vieira ពីក្លឹប Porto។
ដោយឡែកពេលនេះប្រភពមួយពី @pedromsepulveda បានលើកឡើងថា ការពិភាក្សាកំពុងដំណើរការទៅមុខហើយ សម្រាប់ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ។ Fabio Vieira ហាក់ដូចជាបានត្រៀមខ្លួនរួចហើយសម្រាប់ការចាកចេញ ខណៈដែលកន្លងមកគាត់ធ្លាប់សុបិនចង់ទៅលេងនៅ Premier League។
យ៉ាងណាមិញ Fabio Vieira គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប FC Porto នេះផ្ទាល់តែម្ដង ដែលក្លឹបបានប្រូម៉ូតឡើងពីឈុត B។ រដូវកាលនេះគាត់បានបង្ហាញខ្លួនក្នុងលីគ Liga Portugal ចំនួន 27 ប្រកួត រកបានគ្រាប់បាល់ 6 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 14 ដង។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ