Connect with us

បាល់ទាត់អន្តរជាតិ

Man City បដិសេធ​មិន​ឲ្យ​កីឡាករ Man United រួម​ដំណើរ​ក្នុង​យន្ត​ហោះ​ជាមួយ ដើម្បី​ទៅ​ចូលរួម​កម្ម​វិធី Ballon d’Or 2024

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​ស្នើ​សុំ​ក្លឹប​ដែល​ជា​គូប្រជែង​របស់​ពួក​គេ គឺ Manchester City ឲ្យ​យក​កីឡាករ​របស់​ខ្លួន 2 នាក់ ទៅ​ជាមួយ​ផង ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​យន្តហោះ​ឯកជន សម្រាប់​ការ​ចូលរួម​កម្មវិធី​ពិធី​ប្រគល់​ពាន Ballon d’Or។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក្លឹប​បិសាចក្រហម បាន​ទទួល​ការ​បដិសេធ​សំណើរ​នេះ​ពី Man City។

យោងតាម​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Man United ចង់​ឲ្យ Alejandro Garnacho និង Kobbie Mainoo ហោះហើរ​ដោយ​រួម​ដំណើរ​ក្នុង​យន្ត​ហោះ​ជាមួយ​កីឡាករ​របស់ Man City ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ Ballon d’Or ឆ្នាំ 2024 ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 29 ខាង​មុខ​នេះ។

ជា​អកុសល Man City បាន​ជូន​ដំណឹង​ទៅ​កាន់​​អ្នក​តំណាង​របស់​ក្លឹប​បិសាចក្រហម​វិញ​ថា ពួក​គេ​មិនមាន​កន្លែង​អង្គុយ​ដែល​នៅ​សល់​ឡើយ។ ជា​លទ្ធផល បិសាចក្រហម​ត្រូវ​រៀបចំ ការ​ធ្វើ​ដំណើរ​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​កីឡាករ​របស់​ខ្លួន។ គួរ​ដឹង​ផង​ដែរ​ថា Man City មាន​កីឡាករ 8 នាក់ ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​នៃ​ការ​ប្រជែង​ពាន Ballon d’Or 2024 ខណៈ​ដែល​បេក្ខភាព​កីឡាករ​កំពុង​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​នេះ​គឺ Vinicius Jr របស់ Real Madrid។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២