បាល់ទាត់អន្តរជាតិ
David Neres នឹងចូលរួមជាមួយ Benfica នៅរដូវកាលថ្មីនេះ!!!

របាយការណ៍ច្បាស់ការណ៍នៅថ្ងៃនេះពីលោក Fabrizio Romano បានឲ្យដឹងថា ការចរចាកិច្ចព្រមព្រៀងផ្ទេរបានបិទបញ្ចប់រួចរាល់ហើយសម្រាប់ខ្សែប្រយុទ្ធស្លាប David Neres ដោយគាត់នឹងចូលរួមជាមួយ Benfica ក្នុងការទិញផ្ដាច់កុងត្រាពី Shakhtar Donetsk។
Benfica នឹងទិញចុះកុងត្រាជាមួយ David Neres រហូតដល់ឆ្នាំ 2027 ក្នុងតម្លៃផ្ទេរ 13 លានអឺរ៉ូ។ David Neres គឺជាកីឡាករសញ្ជាតិប្រេស៊ីលដែលមានវ័យ 25 ឆ្នាំ និងជាអតីតកីឡាកររបស់ក្លឹប AFC Ajax។ ទន្ទឹមនឹងនេះ David Neres ត្រូវបានគេឲ្យដឹងថា គាត់មានជម្លោះជាមួយក្លឹបនៅអ៊ុយក្រែន Shakhtar Donetsk ដែលធ្វើឲ្យគាត់មិនសូវមានឱកាសបង្ហាញខ្លួនឡើយ ហើយក៏ព្យាយាមចង់ចាកចេញ។
គួររំលឹកផងដែរថា ក្លឹប Benfica ទើបតែបានលក់ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ពួកគេគឺកីឡាករ Darwin Nunez ដែលផ្ទេរទៅកាន់ក្លឹបហង្សក្រហម Liverpool ក្នុងតម្លៃផ្ទេរ 100 លានអឺរ៉ូ។ នេះសបញ្ជាក់ឲ្យឃើញថា ក្លឹប Benfica ប្រាកដជាចង់ចាយលុយមួយចំនួនដើម្បីចុះហត្ថលេខាលើកីឡាករចំណូលថ្មីម្នាក់ ដើម្បីជំនួសកន្លែងរបស់ Nunez។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ7 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ