Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​ទី 2 នៅ​ក្នុង​ក្របខណ្ឌ Premier League រដូវកាល​នេះ ដែល​អាច​នឹង​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ

Published

on

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្លឹប​បិសាចក្រហម បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន។ បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​បែប​នោះ​របស់​បិសាចក្រហម បាន​ធ្វើ​ឲ្យ​លោក Erik ten Hag ក្លាយ​ជា​គ្រូ​បង្វឹក​ក្នុង​ក្របខណ្ឌ Premier League ដំបូង​គេ​នៃ​រដូវកាល​នេះ ដែល​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ពី​តំណែង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​គ្រូ​បង្វឹក​មួយ​រូប​ផ្សេង​ទៀត​នៅ​ក្នុង​ក្របខណ្ឌ Premier League ដែរ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រង្គោះរង្គើរ។ យោងតាម​គេហទំព័រ Football Insider បាន​ឲ្យ​ដឹង​ថា តំណែង​ជា​គ្រូបង្វឹក​របស់​​លោក Gary O’Neil នៅ​ក្លឹប Wolves បាន​ស្ថិត​នៅ​ក្រោម​ការ​គម្រាម​កំហែង បន្ទាប់​ពី​ក្រុម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 2 រាប់​ពី​ក្រោម ហើយ​ពួក​គេ​មាន​ត្រឹមតែ 2 ពិន្ទុ​ប៉ុណ្ណោះ គិត​ចាប់​តាំង​ពី​បើក​រដូវកាល​រហូត​មក​ដល់​ពេល​នេះ។

គេ​បាន​ដឹង​ថា ប្រសិន​បើ Wolves បរាជ័យ​ក្នុង​ការ​យក​ឈ្នះ​លើ Crystal Palace នៅ​ថ្ងៃទី 3 ខែ​វិច្ឆិកា ខាង​មុខ ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League នោះ​លោក Gary O’Neil នឹង​ត្រូវ​ក្លឹប​បណ្តេញ​ចេញ​តំណែង។ គួរ​ចាប់​អារម្មណ៍​ផង​ដែរ​ថា Wolves មិន​ទាន់​ទទួល​បាន​ជ័យជំនះ​សូម្បី​តែ​មួយ​ប្រកួត​នៅ​រដូវកាល​នេះ​សម្រាប់​ការ​ប្រកួត​លីគ ហើយ 2 ពិន្ទុ​ដែល​គេ​មាន​គឺ​ដោយ​សារ​លទ្ធផល​ស្មើ​ជាមួយ Brighton (2-2) និង Nottingham Forest (1-1)។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២