Connect with us

បាល់ទាត់អន្តរជាតិ

ស្ថានភាព​ផ្លាស់​ប្ដូរ​ខ្លាំង! Barcelona ត្រៀម​បន្ត​កុងត្រា​ថ្មី​ជាមួយ Raphinha

Published

on

ទើប​តែ​រដូវក្តៅ​កន្លង​ទៅ​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ដែល Barcelona បាន​ត្រៀម​ចែកផ្លូវ​គ្នា​ជាមួយ Raphinha ប៉ុន្តែ​ពេលនេះ​ស្ថានភាព​បាន​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ដោយ​ក្លឹប​យក្ស​កាតាឡាន់​បាន​ត្រៀម​ផ្តល់​កុងត្រា​ថ្មី​ដល់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ។ យោងតាម​របាយការណ៍​ពី​អ្នក​កាសែត​កីឡា​លោក Toni Juanmarti បាន​រាយការណ៍​ថា Barcelona ឥឡូវ​នេះ​កំពុង​ពិចារណា​ជម្រើស​នៃ​ការ​បន្តកុងត្រា​របស់ Raphinha បន្ថែម​ទៀត ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​មាន​សុពលភាព​ដល់​ឆ្នាំ 2027។

បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​សរុប 100 ប្រកួត​ឲ្យ Barcelona ទី​បំផុត Raphinha បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម ហើយ​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ ហាក់​មាន​ភាព​រីករាយ​ជា​ខ្លាំង ជាមួយ​នឹង​ឱកាស​បង្ហាញ​សមត្ថភាព​នៅ​លើ​ទីលាន​របស់​គាត់ ក៏​ដូច​ជា​ជីវិត​នៅ​ក្រៅ​ទីលាន​ផង​ដែរ។

ជា​ការ​ពិត​ណាស់ នៅ​ក្នុង​ប្រកួត​ខ្លះ Raphinha បាន​កាន់​កាប់​ស្លាក​កាពីតែន​ក្រុម និង​ដើរ​តួ​ជា​អ្នកនាំ​ដ៏​ល្អ​របស់ Barcelona ជា​ពិសេស​បន្ទាប់​ពី​ការ​មក​ដល់​របស់​លោក Hansi Flick។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្របខណ្ឌ La Liga បាន​ចំនួន 11 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​បាន 6 ដង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២