Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich ត្រៀម​ចែក​ផ្លូវគ្នា​ជាមួយ​ខ្សែ​ការពារ​កណ្ដាល​មួយ​រូប​ នា​ចុងរដូវកាល​នេះ

Published

on

ខ្សែការពារ Eric Dier នឹង​ចាកចេញ​ពី Bayern Munich នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ដែល​ជា​ពេល​កុងត្រារបស់​គាត់​ផុត​កំណត់។ ក្រោម​ការ​ដឹកនាំ ក៏​ដូច​ជា​ប្រព័ន្ធ​លេង​របស់​គ្រូ​បង្វឹក​លោក Vincent Kompany មិន​ផ្តល់​ឱកាស​ល្អ សម្រាប់​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ឡើយ។

រដូវកាល​នេះ Eric Dier បាន​បាត់បង់​តំណែង​ជា​ខ្សែការពារ​ជម្រើស​ដំបូង​របស់​ក្រុម និង​បាន​ក្លាយ​ជា​ជម្រើស​បម្រុង​ទី 3 សម្រាប់​ក្រុម។ គ្រូបង្វឹក​ថ្មី​របស់​ក្លឹប​លោក Vincent Kompany ចូល​ចិត្ត​ការ​លេង​លឿន, ចល័ត និង​ការ​វាយ​បក​រហ័ស​របស់ Dayot Upamecano និង Kim Min-jae ដែល​សាកសម​នឹង​ស្ទីល​លេង​របស់​គាត់។

ជា​មួយ​នឹង​ហេតុផល​នេះ​ដែរ យោងតាម​របាយការណ៍​ពី ​​BILD បាន​ឲ្យ​ដឹង​ថា ក្លឹបយក្ស​របស់​អាឡឺម៉ង់ Bayern Munich មិន​មាន​បំណង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ខ្សែការពារ​វ័យ 30 ឆ្នាំ​រូប​នេះ​ទេ ដែល​មាន​ន័យ​ថា គាត់​នឹង​ត្រូវ​ចាកចេញ​នៅ​រដូវក្តៅ​ឆ្នាំ 2025។ គួរ​រំលឹក​ផង​ដែរ​ថា Eric Dier បាន​ចូលរួម​ជាមួយ Bayern Munich ជា​ផ្លូវការណ៍ ក្នុង​ខែ​មករា ឆ្នាំ 2024 បន្ទាប់​ពី​ខ្ចី​ជើង​រយៈពេល 6 ខែ​ពី​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur។ គាត់​ធ្លាប់​ជា​ខ្សែការពារ​ដ៏​សំខាន់​ម្នាក់ ​នៅ​ពេល​ដែល​ក្រុម​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២