Connect with us

បាល់ទាត់អន្តរជាតិ

សម្ដែង​លេង រឺ​មែន? ក្រុមរ​បស់​លោក Pep Guardiola ចាញ់​ជា​លើក​ដំបូង​ក្រោម​ស្នាដៃ Bournemouth

Published

on

កីឡាករ Antoine Semenyo និង Evanilson បាន​ស៊ុត​បញ្ចូលទី​ម្នាក់​មួយ​គ្រាប់ ខណៈ​ដែល Bournemouth បាន​ទទួល​ជម្នះ 2-1 ទៅ​លើក្លឹប​មេឃខៀវ Manchester City ដែល​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​ម្សិលមិញ។ លទ្ធផល​នេះ​ដែរបានធ្វើ​ឲ្យ Bournemouth ឡើង​មក​ឈរ​នៅ​លេខ​រៀងទី 8 ក្នុង​តារាង​លីគ។

ដោយ​ឡែក​សម្រាប់ Man City ត្រូវ​បាន​ធ្លាក់​ចេញ​ពី​តំណែង​កំពូល​តារាង ដោយ​ឥឡូវ​នេះ​បាន​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ 2 តាម​ពី​ក្រោយ Liverpool ដែល​ទើប​នឹង​ឈ្នះ Brighton 2-1។ ការ​បរាជ័យ​លើ​នេះ គឺ​ជា​លើក​ទី​មួយ​របស់ Man City ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Premier League ចាប់​តាំង​ពី​បើក​រដូវកាល​ថ្មី​មក។

Man City បាន​ព្យាយាម​វាយ​បក​វិញ ប៉ុន្តែបាន​ត្រឹមតែ 1 គ្រាប់​ប៉ុណ្ណោះ នៅ​នាទី​ទី 82 ដោយ​ការ​តែតបាល់​បញ្ចូលទី​ពី​ខ្សែការពារ Josko Gvardiol។ គួរ​ដឹង​ផង​ដែរ​ថា ឆ្លង​កាត់​ការ​ប្រកួត​ទាំង 10 កន្លង​មក ក្រុម​ទាំង​អស់​នៅ Premier League បាន​ស្គាល់​រសជាតិ​ចាញ់​ទាំង​អស់ មិន​មាន​​ក្រុម​ណា​រក្សា​បាន​កំណត់​ត្រា​មិន​ធ្លាប់​ចាញ់​នោះ​ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២