បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Arsenal ប្រកាសពីការចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំ Marquinhos

កាលពីម្សិលមិញនេះផេកផ្លូវការណ៍របស់ក្លឹបកាំភ្លើងធំ Arsenal បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធចំណូលថ្មីសញ្ជាតិប្រេស៊ីល Marquinhos ដែលមានវ័យទើបតែ 19 ឆ្នាំប៉ុណ្ណោះ ដោយផ្ទេរចេញពីក្លឹបក្នុងស្រុករបស់ប្រេស៊ីល Sao Paulo។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មានឈ្មោះពេញថា Marcus Vinicius Oliveira Alencar ជាកីឡាករដែលប្រសូត្រចេញពីក្លឹប Sao Paulo នេះផ្ទាល់តែម្ដង ដោយត្រូវបានក្លឹបនាំយកពី Sao Paulo B មកលេងឈុតធំជាលើកដំបូងនៅឆ្នាំមុននេះ ក្នុងវ័យ 18 ឆ្នាំ។
Marquinhos ធ្លាប់ជាខ្សែប្រយុទ្ធវ័យក្មេងដែលបានលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល U-16 ឆ្នាំ និង U-17 ផងដែរ។ គាត់នឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ពីប្រទេសប្រេស៊ីល នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់ខ្លួននៅ Arsenal សម្រាប់ការហ្វឹកហាត់មុនបើករដូវកាល។
ប្រភព: Arsenal.com
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល