Connect with us

បាល់ទាត់អន្តរជាតិ

ហង្សក្រហម​ចាត់​ទុក Adeyemi ជា​បេក្ខភាព​ដែល​អាច​ជំនួស Mohamed Salah បាន

Published

on

ក្លឹប​ហង្សក្រហម Liverpool កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Borussia Dortmund គឺ​កីឡាករ Karim Adeyemi ហើយ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្លឹបធំៗ​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប ដែល​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​វ័យ 22 ឆ្នាំ​រូប​នេះ​ដូចគ្នា។

យ៉ាង​ណា​មិញ ហង្សក្រហម​កំពុង​រៀបចំ​ផែនការ​សម្រាប់​ការ​ចាកចេញ​របស់ Mohamed Salah ដែល​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្រុម។ ប្រធាន​ផ្នែក​កីឡា​របស់ Liverpool គឺ​លោក Richard Hughes បាន​កត់ឈ្មោះ​កីឡាករ​មួយ​ចំនួន​នៅ​ក្នុង​បញ្ជី​រួច​ហើយ ដែល​កីឡាករ​ទាំង​នោះ​មាន​សមត្ថភាព​អាច​មក​ជំនួស Mohamed Salah បាន។

យ៉ាង​ណា​មិញ ថ្មីៗ​នេះ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អ៊ីតាលី TuttoJuve បាន​ឲ្យ​ដឹង​ថា Liverpool បាន​ត្រៀម​ខ្លួន ដើម្បី​ប្រជែង​ជាមួយ Chelsea និង PSG សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ Adeyemi នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ ក្លឹប​យក្ស​របស់​អាឡឺម៉ង់ Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ទាមទារ​តម្លៃ​លក់ Adeyemi ក្នុង​តម្លៃ​ប្រហែល 50 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២