បាល់ទាត់អន្តរជាតិ
តោខៀវត្រៀមចាយប្រាក់ 50 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើមួយរូបរបស់ក្លឹប Atletico Madrid
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅរបស់ខ្លួនលើខ្សែបម្រើមួយរូបរបស់ក្លឹប Atletico Madrid ជាគោលដៅផ្ទេរដែលពួកគេចង់បាននាពេលឆាប់ៗខាងមុខ។ គ្រូបង្វឹករបស់ក្លឹបលោក Enzo Maresca ត្រូវបានគេដឹងថា ចង់បង្កើននូវជម្រើសខ្សែបម្រើឲ្យច្រើនបន្ថែមទៀត ដើម្បីពង្រឹងដល់ក្រុមរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាព។
បច្ចុប្បន្នតោខៀវ កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងតារាង Premier League ដែលជាចំណាត់ថ្នាក់ដ៏គាប់ប្រសើរមួយ បើធៀបនឹងរដូវកាលមុន។ ទន្ទឹមនឹងនេះដែរម្ចាស់អាវលេខ 8 គឺខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Enzo Fernandez អាចនឹងពិចារណាចាកចេញពីក្លឹបរបស់ខ្លួន ប្រសិនបើគាត់មិនទទួលបានឱកាសលេងច្រើន រឺក្នុងនាមជាជម្រើស 11 នាក់ដំបូងរបស់ក្រុមទេនោះ។
យោងតាមរបាយការណ៍ពី Fichajes បានឲ្យដឹងថា ខ្សែបម្រើ Pablo Barrios របស់ Atletico Madrid គឺជាគោលដៅនៃការចង់បានបំផុតរបស់ក្លឹបតោខៀវ Chelsea ដែលពួកគេនឹងចរចាផ្ទេរនាខែមករាដើមឆ្នាំក្រោយ។ កីឡាករវ័យ 21 ឆ្នាំរូបនេះ ត្រូវបានគេប៉ានស្មានថា Chelsea អាចនឹងចាយប្រាក់យ៉ាងហោចណាស់ 50 លានអឺរ៉ូ (41.91 លានផោន)។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid កំពុងពិចារណាផ្ទេរកីឡាករឆ្នើមមួយរូបរបស់ក្លឹបបិសាចក្រហម