Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid សុខ​ចិត្ត​ចំណាយ​ប្រាក់​ដើម្បី​នាំ​យក Alexander-Arnold មក​ទឹកដី​អេស្ប៉ាញ​ឲ្យ​បាន​មុន​បិទ​រដូវកាល​នេះ

Published

on

លទ្ធផល​ខកចិត្ត​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ​របស់ Real Madrid កំពុង​ជម្រុញ​ឲ្យ​ក្លឹប​ត្រូវ​តែ​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​ខាង​មុខ ខណៈ​ដែល​មាន​ការ​រំពឹង​ទុក​ថា យ៉ាង​ហោចណាស់​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ នឹង​ចុះហត្ថលេខា​លើ​កីឡាករ​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ម្នាក់។

យោងតាម​របាយការណ៍​ពី ​​Marca បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចាញ់ Barcelona (0-4) និង AC Milan (1-3) បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​របស់​ក្លឹប Real Madrid មើល​ឃើញ​ថា ពួកគេ​ត្រូវតែ​ទិញ​យក​ខ្សែការពារ​ស្តាំ​ម្នាក់ នា​រដូវរងារ​នេះ ដែល​ជា​ការ​ចាំបាច់​បំផុត​ដើម្បី​មក​ជំនួស Dani Carvajal ដែល​កំពុង​រងរបួស ACL។

ដោយ​ឡែក Trent Alexander-Arnold របស់ Liverpool នៅ​តែ​ជា​បេក្ខភាព​ដែល Real Madrid ចង់​បាន​បំផុត ខណៈ​ដែល​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​ថា មាន​ទំនាក់​ទំនង​ក្នុង​ការ​ផ្ទេរ​ទៅ​ទឹកដី​អេស្ប៉ាញ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយកុងត្រា​របស់​គាត់​ជាមួយ Liverpool នឹង​មាន​សុពលភាព​រហូតដល់​រដូវក្តៅ​ឆ្នាំ 2025 ហើយ​បើ​ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ ហង្សក្រហម​មិន​ព្រម​ចែកផ្លូវ​ជាមួយ​គាត់ នា​​ខែ​មករា​នេះ​ឡើយ ដោយ​បាន​កំណត់​តម្លៃ​ខ្លួន​របស់ Alexander-Arnold ដ៏​ច្រើន​ជាង​ការ​រំពឹង​ទុក។

ប្រសិន​បើ Real Madrid រងចាំ​ដល់​ចប់​រដូវកាល​នេះ នោះ​ពួក​គេ​នឹង​មិន​ចាំ​បាច់​ចំណាយ​លុយ​ទិញ Alexander-Arnold ឡើយ។ យ៉ាង​ណា​ក្រុម​របស់​លោក Carlo Ancelotti មិន​អាច​រងចាំ​រហូត​ដល់​ពេល​នោះ​ឡើយ ដោយ​ពួក​គេ​ត្រូវ​ការ​ខ្សែការពារ​ស្ដាំ​ជា​ចាំ​បាច់ ហើយ​បើ​ខែ​មករា​ខាង​មុខ មិន​អាច​ចរចា​យក Arnold បាន​ទេ នោះ Real Madrid នឹង​ពិចារណា​ជម្រើស​ផ្សេង​ទៀត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២