បាល់ទាត់អន្តរជាតិ
Chelsea ចង់បាន Alejandro Balde ក្នុងកិច្ចព្រមព្រៀងផ្ទេរ Marcos Alonso រឺ Azpilicueta

ក្លឹបតោខៀវ Chelsea អាចទាមទារឲ្យ Barcelona ប្រគល់ខ្សែការពារស្លាប Alejandro Balde សម្រាប់ពួកគេ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្ទេរសម្រាប់ Marcos Alonso រឺ Cesar Azpilicueta។
របាយការណ៍ចុងក្រោយមួយបានអះអាងថា ក្លឹបតោខៀវ Chelsea បាននិយាយជាមួយភ្នាក់ងាររបស់កីឡាករវ័យក្មេង Alejandro Balde រួចហើយ។
យ៉ាងណាមិញក្លឹបយក្សកាតាឡាន់ Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការនាំយកកីឡាករសញ្ជាតិអេស្ប៉ាញរបស់ Chelsea អស់រយៈពេលជាយូរមកហើយ ដែលមាន Azpilicueta និង Marcos Alonso។
ទោះបីជា Azpilicueta និង Marcos Alonso នៅមានកុងត្រារយៈពេល 1 ឆ្នាំទៀតក៏ដោយ ក៏ក្លឹប Chelsea នឹងអនុញ្ញាតឲ្យខ្សែការពារទាំងពីររបស់គេចាកចេញដែរ ហើយអាចនឹងទទួលបានប្រាក់កម្រៃពីការផ្ទេរ ជាជាងការទុកពួកគេឲ្យផុតកុងត្រា ហើយចាកចេញដោយគ្មានតម្លៃខ្លួន។
ពួកគេចង់បាន Alejandro Balde ដើម្បីឲ្យកីឡាករវ័យក្មេងរូបនេះ មកប្រកួតប្រជែងជាមួយ Ben Chilwell និងអាចទុកបម្រុងសម្រាប់លេងពេលណា Ben Chilwell របួសផងដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi