Connect with us

បាល់ទាត់អន្តរជាតិ

Bayern Munich សម្រេច​ចិត្ត​ចរចា​ជា​លើក​ចុង​ក្រោយ​ជាមួយ Alphonso Davies

Published

on

ពាក្យ​ចចាម​អារ៉ាម​ជុំវិញ​ការ​បន្ត​កុងត្រា​របស់ Alphonso Davies នៅ​តែ​បន្ត ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ ក្លឹប និង​កីឡាករ​មិន​ទាន់​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ណាមួយ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្ថានភាព​នេះ​អាច​នឹង​ចេញ​ជា​លទ្ធផល​ពិត​ប្រាកដ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

យោងតាម​របាយ​ការណ៍​ពី Bild បាន​ឲ្យ​ដឹង​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Bayern Munich បាន​ព្យាយាម​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ Alphonso Davies បន្ត​កុងត្រា​ថ្មី។ ខ្សែ​ការពារ​សញ្ជាតិ​កាណាដា​រូប​នេះ នឹង​ផ្ដល់​ចម្លើយ​ដល់​ក្លឹប Bayern Munich ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ជម្រើស​របស់ Alphonso Davies គឺ​គាត់​ទទួល​យក​កិច្ចព្រមព្រៀង​បន្ត​កុងត្រា​ថ្មី រឺ​អាច​ចាប់​ផ្តើម​ស្វែងរក​ក្លឹប​ថ្មី។

គ្រូ​បង្វឹក​លោក Vincent Kompany ពិត​ជា​ចង់​ឲ្យ Alphonso Davies បន្ត​កុងត្រា​ជាមួយ​ក្លឹប​របស់​ខ្លួន ព្រោះគាត់​ពិត​ជា​កោត​សរសើរ និង​ពេញ​ចិត្ត​​យ៉ាង​ខ្លាំង​ចំពោះ​ទម្រង់​លេង​របស់​គេ ប៉ុន្តែ Davies មិន​ទាន់​ឆ្លើយ​តប​អ្វី​ឡើយ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អនាគត​របស់​ខ្សែ​ការពារ​ល្បឿន​លឿន​រូប​នេះ​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពិច​ស្រពិល។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២